ក្រុមការងារផលិតស្ប៉ត និងឯកសារ នៃអនុគណៈកម្មការសោតទស្សន៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាប្រជុំបែងចែកភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំ-សង្កាត់

ភ្នំពេញ ៖ ក្រុមការងារផលិតស្ប៉ត និងឯកសារ នៃអនុគណៈកម្មការសោតទស្សន៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំដកស្រង់បទពិសោធន៍ និងពិភាក្សាលើខ្លឹមសារគោលនយោបាយរបស់បក្ស ដើម្បីឈានទៅបែងចែកភារកិច្ចផលិត ឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំ-សង្កាត់ ២០២២ខាងមុខ ។

កិច្ចប្រជុំនេះ ត្រូវបានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានអនុគណៈកម្មាធិការសោតទស្សន៍ ប្រគល់ភារកិច្ចជូន ឯកឧត្តម កឹម គុណវឌ្ឍន៍ ដឹកនាំប្រជុំ នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា នឹងបានឈានទៅសម្រេចដាក់ចេញនូវផែនការ នឹងការបែងចែកភារកិច្ចបឋមជូនក្រុមការងារនីមួយៗទទួលខុសត្រូវ នឹងត្រៀមការទទួល យកនូវសេចក្តីជាផ្លូវការពីថ្នាក់ដឹកនាំ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner