ស្វាមីតារាសម្តែងឡោម លក្ខិណា ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បងជីវិត
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាប្តីតារាសម្តែង ឡោម លក្ខិណា បានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកជាមួយរថយន្ត កូរេ១តោនកន្លះ ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ(2AQ-9139) បើកបរដោយបុរសម្នាក់ក្នុងទិស ដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះ មកដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពេញទំហឹងជាមួយនឹងរថយន្តកូរ៉េមួយតោនកន្លះពណ៌ស ពាក់ស្លាកលេខ(ភ្នំពេញ 2AK-7485)បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូសស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។សពជនរងគ្រោះមានឈ្មោះប៉ា ចាន់ពិសិទ្ធអាយុ ៣៣ឆ្នាំ មុខរបរជាអ្នកគប់ជេររថយន្តស្នាក់នៅក្នុងបុរីឈូកវ៉ា១ ក្នុងសង្កាត់កាតាប២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែង ទៅលើរថយន្តទាំងពីរនឹងយកទៅរក្សាទុកនៅការិយារិល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ចំណែក ឯកសព ជនរងគ្រោះក្រោយពេលធ្វើកុសល្យវិច្ច័យរួចបានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់តាមប្រពៃណី៕ធ.ដ
ដោយ វឌ្ឍនា