សហរដ្ឋអាម៉េរិកចាប់ផ្តើមធ្វើប្រតិបត្តិការយោធាជាមួយអ៊ីរ៉ាក់ឡើងវិញ បន្ទាប់ពី ផ្អាកដោយសារការអុកឡុកស្ថានទូតអាម៉េរិក
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាឡើងវិញ ជាមួយអ៊ីរ៉ាក់ បន្ទាប់ពីផ្អាកអស់រយៈពេល០២សប្តាហ៍ចាប់តាំងពីមានការធ្វើបាតុកម្មលើស្ថានទូតអាម៉េរិកនៅទីក្រុងបាកដាដ ។
មន្រ្តីយោធាអាម៉េរិកពីររូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា កងកម្លាំងយោធាអន្តរជាតិ ដែលរួមមានទាំងសហរដ្ឋអាម៉េរិក បានបន្តប្រតិបត្តិការជាមួយយោធាអ៊ីរ៉ាក់វិញហើយ នៅថ្ងៃទី១៥ ខែមករានេះ បន្ទាប់ពីបានផ្អាករយៈពេល០២សប្តាហ៍ ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹងក្នុងតំបន់ ដែលបានចាប់ផ្តើមនៅពេលស្ថានទូតអាម៉េរិកនៅទីក្រុងបាកដាដ រងការអុកឡុង ។
សូមរំលឹកថា ស្ថានទូតអាម៉េរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារដោយក្រុមបាតុករអ៊ីរ៉ាក់ ដែលខឹងសម្បារនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិក នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ និង ភាគខាងកើតប្រទេសស៊ីរី ដោយផ្ដាច់ជីវិតសមាជិកកងជីវពល កាតេប ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់២៥នាក់ ៕ធ.ដ