លោក វ៉្លាឌីមៀ ពូទីន ស្នើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែមករានេះ បានស្នើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិមួយ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស នាអំឡុងពេលថ្លែងសារប្រចាំឆ្នាំរបស់លោកទៅកាន់សភាជាតិ ។
ទន្ទឹមគ្នា លោក ពូទីន ថែមទាំងបានអះអាងដែរថា រដ្ឋាភិបាលរបស់លោកនឹងដោះស្រាយការធ្លាក់ចុះចំនួនប្រជាជន ក៏ដូចជាការទទួលខុសត្រូវក្នុងការធានា សុវត្ថិភាព និងសន្តិសុខពិភពលោក ទាក់ទិននឹងថាមពលនុយក្លេអ៊ែរ ។

សំណើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិខាងលើ ត្រូវបានធ្វើឡើងស្របពេលដែលលោក ពូទីន បានតែងតាំងនាយកសេវាពន្ធនៃសហព័ន្ធររុស្ស៊ីលោក មីខេល មីសហាស្ទីន ធ្វើជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី បន្ទាប់ពីការលាលែងពីតំណែងដ៏ភ្ញាក់ផ្អើលរបស់លោក ឌីមីទ្រី ម៉េដវេដេវ ។

សូមបញ្ជាក់ផងដែរថា បើតាមការរំពឹងទុកនោះ នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី លោក ម៉េដវេដេវ ត្រូវបានគេដឹងថា នឹងទទួលបានតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័នដ៏មានឥទ្ធិពលក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ហើយអតីតនាយករដ្ឋមន្រ្តីរុស្ស៊ីរូបនេះ ក៏បានយល់ព្រមទទួលយកតំណែងនេះផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner