ឃាត់មនុស្ស១៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ-១៩។ 

មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃទី ១៤តុលានេះថា សមត្ថកិច្ចបានឃាត់ម៉ូតូចំនួន១គ្រឿង ,ផាកពិន័យជាប្រាក់បានសរុបចំនួន ៧លាន៨សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន១១ករណី នៅថ្ងៃនេះ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោម បទល្មើសទាំង១១ករណីលើមនុស្ស ១៥នាក់នៅថ្ងៃនេះ រួមមានជនបរទេស៩នាក់ ដែលជាជាតិចិន, ថៃ, តៃវ៉ាន់ និងកាណាដា។

បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ ១០លានរៀល បើអំពើនោះ បាន​បណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី ៥លាន ទៅ ២០លានរៀល បើអំពើនោះ បានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner