សេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរស្ថិតក្នុងដៃក្រុមជំនាញនីតិកម្មរដ្ឋសភា (Video Inside)
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់សេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរ សម្រាប់អ្នកដឹកនាំកំពូលស្ថាប័នជាតិទាំង៤ដល់ក្រុមជំនាញនីតិកម្មរដ្ឋសភានៅថ្ងៃទី១៤តុលានេះហើយ ក្រោយកិច្ចពិភាក្សា មួយនៅមុនការបញ្ជូនរកការអនុម័តក្នុងសភាពេញអង្គ។
គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា នឹងពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនិងធម្មនុញ្ញបន្ថែមនេះ ពាក់ព័ន្ធនឹងការស្នើច្បាប់ឲ្យ កំណត់នូវសញ្ជាតិខ្មែរតែមួយ ចំពោះតំណែងប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រ ធានក្រុម ប្រឹក្សាធម្មនុញ្ញ។ នៅក្នុងកិច្ចប្រជុំពិភាក្សាក្នុងរង្វង់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃដដែលនេះផងដែរ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៅបានអនុម័តលើសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្ម ពិសេសដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភាពេញអង្គសម្រាប់ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តផងដែរ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៅបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការ កាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សានោះថែមទៀត៕