រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៧ពាន់៨៤៥ នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៧ពាន់៨៤៥ នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៤ ខែតុលា បានកើនដល់ ១៣លាន៥សែន៤ម៉ឺន៥ពាន់៨២៣នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន ១២លាន១សែន៣ម៉ឺន១ពាន់២៩៧នាក់, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៣ម៉ឺន២ពាន់១៤៥នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៧ម៉ឺន១ពាន់៧០៦នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៤ម៉ឺន១ពាន់៩៧២នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី១៤ តុលា ឆ្នាំ២០២១ បានចំនួន ១លាន១សែន៤ម៉ឺន៨ពាន់៤២៧នាក់ ។ បើគិតសារុបលើតួលេខប្រជា ពល រដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៤,៦៦% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner