កម្ពុជាបញ្ជាក់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ក្នុងខេត្តព្រះសីហនុ (Video Inside)

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នាចុងឆ្នាំ២០២១នេះ នៅក្នុងខេត្តព្រះសីហនុ។ ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ លោក ថោង ខុន បានថ្លែងថាការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្ត ទៅរវាងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ។

សេចក្តីរាយការណ៍មុននេះ បានបញ្ជាក់ថាការប្រកួតកីឡាទូកក្តោងដែល មានកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរីដែរនោះនឹងមានការចូលរួមពីប្រទេសប្រមាណ៧ទៅ៨ប្រទេស។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣ លោកវ៉ាត់ ចំរើន បានថ្លែងថា គោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះទូកក្តោងនៅចុងឆ្នាំ២០២១នេះ គឺដើម្បីជម្រុញលើក កម្ពស់គុណផល កីឡាកម្រិតខ្ពស់របស់កីឡាទូកក្ដោងកម្ពុជានៅមុនការត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែល កម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner