ចាន់ វឌ្ឍនាកា និងកីឡាករ៥នាក់ឆ្លងកូវីដ១៩ (Video Inside)

កីឡាករជើងឯកបាល់ទាត់ល្បីល្បាញកម្ពុជាលោក ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិកម្ពុជាចំនួន ៥នាក់ ទៀត បានឆ្លងកូវីដ១៩ក្នុងឳកាសស្នាក់នៅក្នុងប្រទេសបារ៉ែនចូលរួមក្នុងការប្រកួតបាល់ទាត់ជាអន្តរជាតិ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ជុំវិញការឆ្លងជម្ងឺកូវីដ១៩ដល់កីឡាករជម្រើសជាតិបាល់ទាត់ខ្មែរទាំង នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, កីឡាករខ្មែរទាំង៦នាក់នឹងត្រូវស្ថិតក្នុងការព្យាបាលក្នុងប្រទេសបារ៉ែន នោះសិនរហូតដល់មានការជាសះស្បើយ, ចំណែកកីឡាករខ្មែរដទៃទៀតនិងក្រុមការងារដែលបានបញ្ចប់កិច្ចការ ប្រកួត ត្រូវបានចាកចេញពីប្រទេសបារ៉ែននៅថ្ងៃទី១៤តុលានេះ។ ការមានជម្ងឺឆ្លងរបស់កីឡាករខ្មែរទាំង៦នាក់ នេះហើយ ដែលជាមូលហេតុនៃចម្ងល់របស់ទស្សនិកជនខ្មែរច្រើនសែននាក់ដែលងឿងឆ្ងល់ថាហេតុអ្វីបានជា បាត់មុខក្រុមកីឡាករទាំងនោះ ជាពិសេសកីឡាករចាន់ វឌ្ឍនាកាក្នុងពេលចូលរួមប្រកួតជុំទី២រវាងក្រុមកីឡាករ ជម្រើសជាតិកោះហ្គាមនិងជម្រើសជាតិរបស់កម្ពុជាក្នុងប្រទេសបារ៉ែនកន្លងមកនេះ។

នៅថ្ងៃទី១៤តុលានេះផងដែរ, កីឡាករចាន់វឌ្ឍនាកានិងកីឡាករខ្មែរ៥នាក់ទៀត បានសរសេរបង្ហោះតាម បណ្តាញសង្គមជុំវិញស្ថានភាពនៃការឆ្លងជម្ងឺកូវីស១៩របស់ខ្លួន។ លោកចាន់វឌ្ឍនាកាបានសរសរថា ស្ថានភាព របស់លោកនិងកីឡាករដទៃ៥នាក់ទៀត មានភាពប្រសើរឡើងវិញហើយដោយសារការយកចិត្តទុកដាក់ពីសំ ណាក់ក្រុមគ្រូពេទ្យក្នុងប្រទេសបារ៉ែននោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner