សប្បុរសជនផ្តល់ប្រាក់១៤១លានរៀលឧបត្ថម្ភដល់ TYDA (Video Inside)

ថវិកាចំនួន១៤១លានរៀលរួមនិងជែលលាងដៃចំនួន ២ពាន់៤០០ដបត្រូវបានប្រគល់ជូនសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។ ពិធីប្រគល់បានធ្វើឡើងនៅក្នុង សប្តាហ៍នេះដោយ ក្រុមហ៊ុន LION CORPORATION (THAILAND) AND TSNR DISTRIBUTION។ ក្នុងថវិកា ទាំងនោះរួមមាន ថវិកាក្រុមមហ៊ុន៤១លានរៀល, ជែលលាងដៃចំណុះ៥០មីលីលីត្រចំនួន ២ពាន់៤០០ដប រួម នឹងថវិកា១០០លានរៀលផ្សេងទៀតដែលឧបត្ថម្ភដោយ ចុងភៅ សេង ហុកហេង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៤តុលានេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើននោះ, សប្បុរសជនជាច្រើន ត្រូវគេ ឃើញ បានចូលរួមឧបត្ថម្ភជាថវិកា, ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner