KOICA ផ្តល់ជំនួយជិត ៧លានដុល្លារ ដើម្បីកសាងសមត្ថភាព វិស្វកម្មបរិស្ថាន (Video Inside)

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានផ្តល់ជំនួយជិត ៧លានដុល្លារ ដើម្បីកសាងសមត្ថភាព វិស្វកម្មបរិស្ថាននៅប្រទេសកម្ពុជា។ ការផ្តល់ជំនួយនោះបានធ្វើឡើងនៅថ្ងៃទី១៤តុលានេះតាមរយ: ពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងតាមប្រព័ន្ធវីដេអូ រវាងរដ្ឋមន្រ្តី ក្រសួងអប់រំនិងយុវជន គឺ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA លោក រ៉ូ យុនជុន។

គម្រោងនេះត្រូវគេបញ្ជាក់ថាគឺ មានគោលបំណងដើម្បីកសាងសមត្ថភាពវិស្វកម្មបរិស្ថាន នៅកម្រិត ថ្នាក់ឧត្តមសិក្សាក្នុងប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះផងដែរ KOICA នឹងគាំទ្រ បង្កើតកម្មវិធីថ្នាក់បរិញ្ញា បត្រ និងអនុបណ្ឌិតផ្នែកវិស្វកម្មបរិស្ថាន, ពង្រឹងសមត្ថភាពដល់សាស្ត្រាចារ្យចាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិតនៅប្រទេសកូរ៉េ, ពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់សាស្ត្រាចារ្យនិងនិស្សិត, និង ធ្វើឱ្យប្រសើរ ឡើងនូវការគាំទ្រហេដ្ឋារចនាសម្ព័ន្ធរបស់មហាវិទ្យាល័យ រួមទាំងគាំទ្រការបង្កើតថ្នាក់រៀនវៃឆ្លាត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner