២ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតជាង២ម៉ឺន៤ពាន់នាក់ (Video Inside)
ពលរដ្ឋប្រមាណជាង២ម៉ឺន៤ពាន់បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយ:ពីរថ្ងៃកន្លងមកនេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលមានរយ:ពេល៥០ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃ ទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
យោងតាម គណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត, រយៈពេល២ថ្ងៃកន្លងមកនេះ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះ ប្រជាពលរដ្ឋដែល បានមកចុះឈ្មោះបោះឆ្នោតថ្មី សរុបមានចំនួន ២ម៉ឺន៤ពាន់៧១៥នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពី បញ្ជី បោះឆ្នោតសរុបមានចំនួន ១ម៉ឺន២ពាន់៩៥៨ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ៥ពាន់ ៤៩៨ នាក់, និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មីសរុប មានចំនួន ៧ពាន់១០៦នាក់៕