ចំណូលពីទំនិញនាំចេញនិងនាំចូលកម្ពុជាបានកើនឡើង (Video Inside)
ចំណូលទទួលបានពីទំនិញនាំចេញនិងនាំចូលរបស់កម្ពុជា ត្រូវគេរាយការណ៍ថា សុទ្ធតែបានកើនឡើងដោយ ទទួលបាននូវទំហំទឹកប្រាក់ប្រមាណ ៩៥,៧ទ្រីលានរៀល។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋា ករកម្ពុជា និងធនាគារជាតិនៃកម្ពុជាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រមាណ ៩៥,៧ ទ្រីលានរៀល ក្នុងនោះការនាំចេញមាន ៣៥,២ ទ្រីលានរៀល ដែលកើនឡើង ៣,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលការនាំចូលវិញមានប្រមាណ ៦០,៥ ទ្រីលានរៀល ដែលកើន ឡើង ៤៤,៣%។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់, ផលិតផលកាត់ដេរផ្សេងៗ, ស្បែកជើង, គ្រឿងបង្គុំអេឡិចត្រូនិក និងទោចក្រយានទៅកាន់ទីផ្សារចម្បងៗដូចជា សហរដ្ឋអាមេរិក សហភាព អឺរ៉ុប ចិន ជប៉ុន និងសិង្ហបុរី។ រីឯផលិតផលនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗ រួមមានវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ, ប្រេងឥន្ធនៈ សម្ភារៈនិងបរិក្ខាសំណង់, យានយន្ត និងម្ហូបអាហារនិងភេសជ្ជៈ មកពីប្រ ទេសចម្បងៗដូចជាប្រទេសចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប៕