ចាក់សម្លាប់គ្នាដោយសារទំនាស់សម្តី (Video Inside)
ទំនាស់ហិង្សារវាងបុរស២នាក់ នៅក្នុងខេត្តក្រចេះបាននាំឲ្យមានការចងគំនុំសម្លាប់ដោយការប្រើលំពែងចាក់ ចំខ្លួនពេលកំពុងដេកលក់។ សេចក្តីរាយការណ៍ពីនគរបាលស្រុកឆ្លូងខេត្តក្រចេះ បានបញ្ជាក់ថាបុរសម្នាក់ អាយុ ៥៣ឆ្នាំឈ្មោះគឹមញឹម ត្រូវបានគូវិវាទឈ្មោះខាំ យ៉ាត អាយុ៥២ឆ្នាំ ដែលរស់នៅក្បែរគ្នា បានចាក់សម្លាប់ ដោយ ប្រើលំពែងក្នុងពេលកំពុងគេងលក់ក្នុងផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រៃគោ ឃុំដំរីផុង នៃស្រុកឆ្លូង។
សមត្ថកិច្ច បាន បញ្ជាក់ថាបុរសទាំង២នាក់នោះ តែងមានទំនាស់ពាក្យសម្តីជាមួយគ្នាជារឿយៗនិងមានការចោទប្រកាន់ដាក់ គ្នា ទៅវិញទៅមក។ ប៉ុន្តែនៅថ្ងៃទី១៣តុលា ពេលដែលបុរសអាយុ៥៣ឆ្នាំកំពុងដេកលក់ក្រោយបានជេរដៀមដាម ដាក់ដៃគូវិវាទរួចមក, បុរសអាយុ៥២ឆ្នាំឈ្មោះខាំយ៉ាត ក្នុងអាការៈស្រវឹងស្រា បានផ្លោះរបងកាន់លំពែងចូលទៅ ចាក់សម្លាប់បុរសអាយុ៥៣ឆ្នាំឈ្មោះគឹមញឹមនោះ។ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ និងបញ្ជាក់ថាហេតុ ការណ៍នាំឲ្យមានការចាក់សម្លាប់នេះ គឺដោយសារគំនុំរវាងគ្នានិងគ្នា៕