ក្មេងសិស្សសាលា ២នាក់ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្តដឹកសិស្សបណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលទាំងព្រឹករវាងម៉ូតូសិស្សសាលា២នាក់ ជិះឌុបគ្នាទៅរៀនបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដែលជិះបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ ម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង ២០នាទីថ្ងៃទី ១៦ខែមករាឆ្នាំ ២០២០ស្ថិតនៅក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស  ខណ្ឌដង្កោ។

សពជនរងគ្រោះមានឈ្មោះ ចាន់ អេលីសាប៊ែត  ភេទស្រីអាយុ ១៥ឆ្នាំស្នាក់នៅភូមិក្រាំងស្វាយសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ  និងនិងប្អូនស្រីម្នាក់ទៀតជិះពីក្រោយរងរបួសធ្ងន់ឈ្មោះ ចន ហ្គោដាមាល អាយុ ១៤ឆ្នាំ ស្នាក់នៅជាមួយគ្នា។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវតី ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV-9295ជិះដោយយុវតី២នាក់ឌុបគ្នាជាសិស្សសាលាព្រែកកំពឹសបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីលិចមកកើតខណៈដល់ចំណុចកើតហេតុ​បានវ៉ារថយន្តមួយគ្រឿងខាងមុខជ្រុលទៅបុក រថយន្តដឹកសិស្សសាលាមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-7543បើកបរដោយយុវជនម្នាក់ធ្វើដំណើរបញ្រ្ចាសទិគ្នាពេញទំហឹង បណ្ដាឲ្យយុវតីម្នាក់ស្លាប់ភ្លាមៗ និងយុវតីម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្ តនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner