ក្រសួងទេសចរណ៍ នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ ក្នុងការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

ភ្នំពេញ៖ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ ពិធីនេះ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធី ដោយធ្វើការ Host ផ្ទាល់ពីសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបផ្ទាល់តែម្ដង។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័ត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ដើម្បីជាសក្ខីភាពនៃការប្រកាសឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner