រថយន្ត ស៊េរី ទំនើប ALPHARD មួយគ្រឿងដែលទុកចោលក្នុង ឃ្លាំង ជាប់ផ្លូវ២១៧ ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង

ភ្នំពេញ ៖ មានអគ្គីភ័យមួយបានឆាបឆេះ រថយន្ត ស៊េរី ទំនើប ម៉ាកALPHARD មួយ គ្រឿង នៅក្នុងឃ្លាំងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង ១និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ ចំណុចឃ្លាំងទុកចោលមួយកន្លែងជិត និងសាលាខណ្ឌដង្កោ ផ្លូវ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាម ប្រភព ព័ត៌មាន ពី បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ជិត ខាង ក្បែរ ទី តាំង កន្លែង កើត ហេតុ បានឲ្យដឹង ថា មុន ពេល កេីតហេតុ ពួកគាត់បានឃេីញ មាន ផ្សែង ហុយ ចេញ ពីក្នុង ឃ្លាំង ខាងលើ ដោយ មិន ដឹងថា ឆេះ អ្វី នោះ ទេ ព្រោះ ថា ឃ្លាំ ង នោះ គឺ ចាក់ សោរ ទុក ចោល ទាំង ក្នុង ទាំង ក្រៅ ហើយ ដោយ មាន មន្ទិល សង្ស័យ ពួកគាត់ ក៍បាន រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋាន ឲ្យ ចុះ ទៅ ពិនិត្យមេីល ក៏ឃើញ ថា មាន ផ្សែង ហុយ ចេញ ខ្លាំងទៅ ខ្លាំង ទៅ ទេីបសមត្ថកិច្ច មូលដ្ឋាន បានទំនាក់ ទំ នង ហៅ រថយន្ត ពន្លត់ អគ្គីភ័យ របស់ ការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ នៃ ស្នង ការ ដ្ឋាន រាជធានី ភ្នំពេញ ដែរ ប្រចាំ ការ នៅ សាលា ខណ្ឌ ដង្កោ ឲ្យជួយ អន្តរាគមន៍ ចំនួន ២គ្រឿង និង បានយក ឧបករណ៍ មក កាត់ សោរ ឃ្លាំង ចូលទៅ ឃើញ ថា មាន ភ្លើង កំពុង តែ ឆាប់ ឆេះ រថយន្ត មួយ គ្រឿង ម៉ាក ALPHARD ដែល ម្ចាស់ ទុក ចោល នៅ ក្នុង ឃ្លាំង ហើយ ឃើញ ដូចនេះ កម្លាំង ជំនាញ ក៍បាន ធ្វើការ បាញ់ ពន្លត់ អស់ ទឹកចំនួន ២ឡាន ធ្វើ ឲ្យភ្លើង រលត់ ទៅ វិញ ទៅ វេលា ម៉ោង ១និង ៤០នាទីយប់ ថ្ងៃ ដដែល ។
ក្នុង ករណី អគ្គីភ័យនេះ ដែរ គឺ មិន បង្ក ឲ្យ មាន ការ រីក រាលដាល ផ្ទះ បងប្អូន ប្រជាពលរដ្ឋ នោះទេ គឺ គ្រាន់ តែ ឆេះ រថយន្ត ស៊េរី ទំនើប ម៉ាក ALPHARD មួយគ្រឿង តែ ប៉ុណ្ណោះ ហើយ ចំពោះ មូលហេតុ ដែល បណ្ដាល ឲ្យ មាន ការ ឆាបឆេះនេះ គឺ បណ្ដាលមកពីឆ្លងចរន្តភ្លេីងក្នុងរថយន្ត ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner