គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៧លាននាក់ ស្លាប់ជាង ២៧.២ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៧៦៧,០៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧២,០៦៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៤,០១១នាក់ (ស្លាប់ ១៤២,៩៣៣នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៧១៣,៥០៩នាក់ (ស្លាប់ ៤០,៥៨០នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៨៤,៥៤២នាក់ (ស្លាប់ ២៧,៨៥៨នាក់)
  • ថៃ ឆ្លងចំនួន ១,៧៨៣,៧០១នាក់ (ស្លាប់ ១៨,២៧៣នាក់)
  • វៀតណាម ឆ្លងចំនួន ៨៦០,៨៦០នាក់ (ស្លាប់ ២១,១៣១នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៦,៨៥១នាក់ (ស្លាប់ ១៨,៣២៩នាក់)
  • សិង្ហបុរី ឆ្លងចំនួន ១៤៥,១២០នាក់ (ស្លាប់ ២២៤នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៦,៤០៧នាក់ (ស្លាប់ ២,៦៣៤នាក់)
  • ទ្បាវ ឆ្លងចំនួន ៣១,៧៣៦នាក់ (ស្លាប់ ៣៨នាក់)
  • ព្រុយណេ ឆ្លងចំនួន ១០,៣៥៦នាក់ (ស្លាប់ ៦៨នាក់) ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner