ជិះម៉ូតូឌុបគ្នា មកពីលេងស្រុក ត្រូវរថយន្តបុកស្លាប់ទាំង ៣នាក់បងប្អូន នៅកៀនស្វាយ

កណ្តាល៖ អាណោចអាធម្មណាស់ ៣នាក់បងប្អូនជិះម៉ូតូឌុបគ្នាមកពីលេងឪពុកម្តាយនៅស្រុក ត្រឡប់មកធ្វើការងារវិញត្រូវរថយន្តបុកស្លាប់ទាំង៣នាក់នៅលើទ្រូងផ្លូវ ធ្វើអោយអ្នកប្រជាពលរដ្ឋនិងអ្នកដំណើររន្ធត់ចិត្តគ្រប់ៗគ្នា ។ ករណី គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១ម៉ោង១៨និង៣០នាទី លើផ្លូវជាតិលេខ១ ក្នុងចន្លោះ គីឡូម៉ែត្រលេខ ៣៤-៣៥ នៅចំនុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាម៉ាក HONDA Beat 110 ព៌ណក្រហម ពាក់ផ្លាកលេខព្រៃវែង 1U-0951 បើកបរដោយឈ្មោះប្រឹស ស៊ីណេត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង មានអ្នករួមដំណើរ០២នាក់ ឈ្មោះ ប្រឹស ចន្ថា ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រសាំងចារជាមួយអ្នកបើកម៉ូតូត្រូវជាប្អូន និងឈ្មោះព្រឹល ឡៃសៀក ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវជាប្រពន្ធអ្នលបើក ។

ចំណែករថយន្តដែលបុកជនរងគ្រោះទាំង៣នាក់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធម្មនៅលើផ្លូវជាតិ ជាប្រភេទរថយន្តដឹកទំនិញធន់ធំ ម៉ាក HYUNDAI MIGHTY ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-3874 បើកបរដោយឈ្មោះឆេន សុភី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

តាមរបាយការណ៍របស់នគរបាលចរាចរស្រុកកៀនស្វាយបានបង្ហាញថា មុនពេលគ្រោះថ្នាក់ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុ អ្នកបើកម៉ូតូបានបើកឡើងទួលចូលផ្លូវរថយន្ត ស្រាប់តែក្រឡាច់ដួលម៉ូតូដោយខ្លួនឯងបោកមកខាងឆ្វេងដៃចូលមកបុកជាមួយរថយន្ត ដែលបើកមានទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង បណ្តាលអោយបុកជនរងគ្រោះទាំង៣នាក់ស្លាប់នៅកន្លែងកើត ហេតុ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ។

ក្រោយកើតហេតុអ្នកបើកបររថយន្តមិនចាកចេញពីកន្កែងកើតហេតុឡើយ។ដោយខ្លាចក្រែងគ្មានសុវត្ថិភាពផ្ទាល់ខ្លួនអ្នកបើកបររថយន្តបានរត់ចូលកន្លែងសន្តិសុខយាមរបស់ក្រុមហ៊ុនបេតុងក្រឡុកសុីម់ង់ជប៉ុននៅជិតកន្លែងកើតហេតុរងចាំសមត្ថមិច្ចមកទទូលនិងឆ្លើយបំភ្លឺ។ បច្ចប្បន្នផ្នែកជំនាញកំពុងសាកសួរលើអ្នកបើកបររថយន្តដែលបុកលើម៉ូតូបណ្ដាលអោយមនុស្សស្លាប់៣នាក់ ។ ចំណែកសាកសពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើត ក្នុងខេត្តព្រៃវែង៕ សណ្តោស-ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner