អនាគតយើង ស្ថិតនៅលើដៃរបស់យើង សូមចូលរួមលាងសំអាតដៃទាំងអស់គ្នា

ព្រៃវែង៖ នៅថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ នៅបរិវេណសាលាស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចា្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាពិភពលោក លាងសំអាតដៃ ក្រោមប្រធានបទ “ អនាគតយើង ស្ថិតនៅលើដៃរបស់យើង សូមចូលរួមលាងសំអាតដៃទាំងអស់គ្នា”។

ពិធីនេះមានគោលបំណង បង្ហាញដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ព្រមទាំងប្រជាពលរដ្ឋ អំពីសារ:សំខាន់ នៃការលាងសំអាតដៃ នឹងសាប៊ូ ឲ្យក្លាយជាទម្លាប់ ដែលជាសកម្មភាពដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយហានិភ័យ នៃការចម្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner