ឯកឧត្តម សៅ សារឿន ប្រគល់ថវិកាគោលនយោបាយ រាជរដ្ឋាភិបាល ជាង ៣០លានរៀលដល់ គ្រួសារសពសពឯកឧត្តម ណុប ផល អតីតមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ ៤១

ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាង ៣០ លានរៀល ត្រូវបាន ឯកឧត្តមឧត្តម សេនីយ៍ ឯក សៅ សារឿន អគ្គនាយក រង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បាននាំយកទៅផ្តល់ជូន ក្រុមគ្រួសារសពឧត្តម សេនីយ៍ ណុប ផល សម្រាប់រៀបចំធ្វើបុណ្យ ទៅតាមប្រពៃ ណី សាស នាព្រះពុទ្ធសាសនាឲ្យ បាន សមរម្យ នៅគេហដ្ឋាននៃក្រុមគ្រួសារសព ស្ថិតក្នុងភូមិប្រមាត់ដី ឃុំ ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃ១៧ខែ តុលា ឆ្នាំ២០២១ ក្នុងកាលៈទេសៈដែលប្រទេជាតិកំពង់ជួបនូវវិបត្តិកូវីដ.១៩ ជាសកល ជាពិសេសមេរោគបំប្លែងថ្មី (ដែលតា )កំពង់រាតត្បាតយ៉ាងខ្លាំងក្លានៅលើសកលលោក។ សូមបញ្ជាក់ថាសព ឧត្តម សេនីយ៍ត្រី ណុប ផល ជាអតីតមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ ៤១ យោធភូមិភាគទី៤(នាយទាហានចូលនិវត្តន៍) ដែលបានទទួលមរណៈភាពកន្លងទៅនេះ ដោយ រោគាពាធ ។

ក្នុងនាមសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បាន ពាំនាំនូវ សមានចិត្តចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតចំពោះការបាត់ បង់នូវស្វាមី ជាឪពុក ព្រមទាំងបងប្អូន ញាតិ មិត្តជិតឆ្ងាយនៃក្រុមគ្រួសារសព ចំពោះការបាត់បង់នូវអតីតនាយទាហានជាន់ខ្ពស់មួយរូប ដែលមានគុណ បំណាច់ យ៉ាងធំធេង ក្នុងការបំរើបម្រើ សុខ សន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ នារយៈពេលកន្លងមករហូតដល់ថ្ងៃ ជីវិតចុងក្រោយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner