ពលករខ្មែរចំនួន០៧នាក់ (ស្រី០៤នាក់) និងកូនក្មេង០១នាក់)ស្នេីរសុំស្ថានអគ្គកុងស៊ុលដើម្បីឲ្យជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ មានពលករខ្មែរចំនួន០៧នាក់ (ស្រី០៤នាក់) និងកូនក្មេង០១នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានានៃប្រទេសថៃ មកស្នើសុំស្ថានអគ្គកុងស៊ុលដើម្បីឲ្យជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។ បន្ទាប់ពីសាកសួរ និងស្រង់ឈ្មោះរួច ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ បានអន្តរាគមន៍និងស្នើសុំទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ជូនពលករខ្មែរខាងលើត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ដោយ /សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner