នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac ផ្តល់នូវ សម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជូនដល់រដ្ឋបាល ខេត្តព្រះសីហនុ

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្ដម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានអញ្ជើញទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើងទឹកអូស្ត្រាលី HMAS Anac តំណាងដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដែលប្រគល់ជូនក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ។

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញទៅ មកក្នុងការដោះស្រាយជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជម្ងឺ កូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ ហើយទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះនាំមកអាជ្ញាធរបណ្ដោះ អាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលី ជាវីរបុរស និងស្ត្រី ជាច្រើនរូបបានចូលរួមបំពេញការងារប្រកបដោយកិត្តិយស ។ ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខាសាលាតាមប្រព័ន្ធអនឡាញមួយ ស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ ជាមួយអ្នកតំណាងខាងកងយុទ្ធពលខេមរៈភូមិន្ទផងដែរ ដែលជាមូលដ្ឋានសម្រាប់ការគាំទ្រគោលនយោបាយ និងហិរញ្ញវត្ថុរបស់អូស្ត្រាលី ចំពោះដំណើរការជោគជ័យ ក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និងសន្តិ សុខនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួង កិច្ចការនារីរបស់ប្រទេសកម្ពុជាបានរៀបចំធ្វើកាលពីសប្តាហ៍មុន ។

លោក គង់ វិតាណ: អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ក្នុងនាមឯកឧត្តម  អភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារៈ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកឆ្នាំ ២០២១ សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតរមួតបន្ថែមទៀត រវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ។  សូមជម្រាបជូនផងដែរថា នាវាចម្បាំងកងទ័ព  ជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ ម៉ែត្រ ,ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេ បញ្ជាការ នាវាឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ព ជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨- ២០ ខែតុលា ឆ្នាំ២០២១  ៕ សា វ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner