កង្វះការធ្វើតេស្តនៅប្រទេសក្រីក្រ ជាចន្លោះប្រហោងដល់ពិភពលោកក្នុងការទប់ស្កាត់វ៉ារ៉្យង់កាចសាហាវថ្មី

កង្វះការធ្វើតេស្តនៅប្រទេស​នានា ជាពិសេស​ប្រទេសក្រីក្រ អាច​នឹង​បង្ក​ចន្លោះ​ប្រហោង​ដល់​ពិភពលោក​ក្នុង​ការ​ទ​ប់ស្កា​ត់​វ៉ារ៉្យង់ថ្មី និងកាចសាហា​វ​។ នេះ​បើតាម​ឱ្យដឹងពី​លោក​ Jerome Kim អគ្គនាយ​ក​វិទ្យាស្ថាន​វ៉ាក់សាំង​អន្តរជាតិ​។

លោក​បានប្រាប់សារព័ត៌មាន South China Morning Post ថា៖ «ខ្ញុំព្រួ​យបា​រម្ភ​ពេល​​រដូវរងារ។ កន្លែង​ច្រើន​ចាប់​ផ្ដើម​បើក ​មនុ​ស្សក៏​ច្រើន​​ ដែល​​មិន​ទាន់​​បា​​​នចា​​ក់​វ៉ា​​ក់​សាំង ឬ មិន​ចាក់​វ៉ាក់សាំង​តែ​ម្ដង​នៅ​ខែ​ធ្នូ​នេះ​។ នៅ​ក្នុ​ងប្រ​ទេស ដែល​មា​ន​អ​ត្រា​ចា​ក់​វ៉ា​ក់​សាំ​ងខ្ពស់ តែង​តែ​មា​ន​មនុស្ស​ ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង​ជានិច្ច​»។

តួរយ៉ាង​ នៅ​ស​ហ​រ​ដ្ឋអា​មេ​រិ​ក ប្រជាជនប្រមាណ ៥៨ ភាគរយ​ទទួល​បាន​វ៉ា​ក់សាំង ប៉ុន្តែ​អ​​ត្រា​មរ​​ណៈ​នៅ​តែ​ខ្ពស់​ ដោយសារ​​អ​ត្រា​ចាក់វ៉ាក់សាំងទាប​ និង​មាន​ករណី​ឆ្លង​សហគមន៍​ច្រើន​។ ឧទាហរណ៍ កាល​ពី​ថ្ងៃ​ ពុធ សប្តាហ៍​មុ​ន​ ប្រ​ទេស​​​នេះ​បានរក​ឃើញ​ករណីស្លាប់​ជាង​ ២.២០០ នាក់ ដែលប​ណ្តាលម​ក​ពីជំងឺ​កូវីដ​-១៩​។

លោក បាន​បន្តទៀតថា ទោះបី​ជា​តំ​បន់ ដែ​ល​មា​ន​កា​រ​ចា​ក់​វ៉ា​ក់សាំងទាប​ រៀបចំ​ចែក​ចាយ​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​ក៏ដោយ​ ប្រសិន​បើ​ធនធាន​នៃ​ការ​ធ្វើតេស្ត​មិន​គ្រប់​គ្រាន់​នៅក្នុ​ង​ប្រ​ទេស​ដ​ទៃទៀត អាច​នឹង​គំរាម​កំហែង​ដ​ល់​ម​នុស្ស​គ្រប់​គ្នា។​

លោក​បន្ថែមថា៖ «​ចំណុច​ខ្វះចន្លោះ​ របស់​យើង​គឺ  មូល​និ​ធិ​ស​ម្រា​ប់​កា​រធ្វើ​រោ​គ​វិនិ​ច្ឆ័យ និង​ស​មត្ថភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ឧបករណ៍​ទាំង​នោះ​ ទៅ​តាម​លំដា​ប់នៅ​ក្នុ​ង​ប្រទេស ដែ​ល​មា​នប្រា​ក់​ចំ​ណូល​ម​ធ្យម និង​ទាប ដែលការ​វិនិយោគ​លើ​​ឧបករណ៍ធ្វើតេស្ត​ ២ ពាន់លា​នដុ​ល្លារ​ អាចផ្ដល់​ការចំណេញ​ជាង​ការវិនិយោគ ២០ ពាន់​លាន​ដុ​​ល្លារ​លើ​វ៉ាក់សាំង​ទាំង​អ​ស់​ក្នុ​ងរយៈពេល ៩ ខែចុងក្រោ​យនេះ»។

ទោះយ៉ាងណា ការ​គំ​រា​ម​កំ​ហែង​​សម្រា​​ប់ប​ណ្តា​ប្រ​ទេ​ស ដែ​លត្រូ​វ​​ប្រឈ​ម​មុ​ខ​នឹ​ង​រដូវរងានេះ អាច​រួម​ប​ញ្ចូ​ល​ទាំ​ងកា​រ​ប្រែ​ប្រួល​នៃ​វ៉ារ៉្យង់ដែលតា​  និ​ង​កា​រ​ផ្លា​ស់​ប្តូ​រ​ឥ​រិ​យា​ប​ថ​រប​ស់​ប្រជា​ជន​ចំពោះ​វីរ៉ុស បន្ទា​ប់ពី​កា​រ​បន្ធូរ​បន្ថយ​វិធានការពារ​។

លោក Ali Mokdad សាស្ត្រាចារ្យ​ផ្នែក​វិ​ទ្យា​សា​ស្ត្រ​វា​ស់​ស្ទ​ង់​សុខភា​ព​នៅ​សា​កល​វិ​ទ្យាល័​យវ៉ាស៊ីនតោន​បាន​និយាយ​ថា៖ «យើង​កំ​ពុ​ង​រំ​ពឹងថា​ នឹង​មា​ន​កា​រ​កើន​ឡើង​នៅករណី​ឆ្លង​នៅ​ អឌ្ឍ​គោលខា​ង​ជើង ដោយ​សា​រ​តែ​រ​ដូ​វ​មា​ន​មេ​រោ​គអាច​នឹងឆ្លងច្រើនជាងពេល​ធម្មតា​ ជាពិសេស​វ៉ារ៉្យង់​ដែលតា​  និង​បន្ថយចំណាប់​អា​រម្ម​ណ៍​លើ​វិធាន​ការពារ​ ក្រោយ​ឃើញ​ករណី​ឆ្លង​ក្នុង​ប្រទេស​ធ្លាក់ចុះ​»​។

វ៉ាក់សាំង បាន​ប​ង្ហា​ញថា មា​នប្រ​សិ​ទ្ធ​​ភាព​ក្នុ​ង​កា​រ​កា​ត់​ប​ន្ថ​យ​កា​រ​ចូល​ម​ន្ទីរពេទ្យ និង​កា​រ​ស្លាប់ ទោះ​បីជា​​មិន​មាន​ប្រសិទ្ធ​ភា​ព​ក្នុ​ង​កា​រ​កា​ត់ប​ន្ថ​យ​កា​រ​ឆ្លង ប៉ុន្តែ​កា​រថ​យ​ចុះ​ភា​ព​ស៊ាំ​នៃ​អ្នក​ទ​ទួ​ល​ថ្នាំ​​បង្កា​​រដំ​​បូ​ង​នៅតា​ម​កន្លែង​ដូចជា សហ​រ​ដ្ឋ​អា​មេរិក និ​ង​អឺរ៉ុប អាច​ធ្វើមេរោគ​ងា​យនឹ​ងផ្ទុះឡើ​ងម្ដងទៀត​។

លោក Mokdad បាននិយាយថា៖ «ប្រព័ន្ធស៊ាំជា​សហគមន៍​ គឺ ជា​ក​ង្វល់​ដ៏​ធំ​មួយ ដោ​យ​សា​រ​តែ​កា​រ​ស្រា​វ​ជ្រា​វជាច្រើ​ន​ បា​ន​ប​ង្ហា​ញ​ថា​ភា​ពស៊ាំ​ប្រ​ឆាំ​ង​នឹ​ង​កា​រ​ឆ្ល​ង​មេ​រោ​គ​មា​ន​កា​រ​ថ​យ​ចុះ​តា​ម​ពេ​លវេ​លា ហើយ​ត្រូវ​ការ​វ៉ាក់សាំង​​រ​​យៈ​ពេ​ល​ប្រាំមួ​យ​ខែ បន្ទា​ប់​ពី​កា​រចាក់​វ៉ា​ក់​សាំ​ង​ទី ​២ សម្រាប់វ៉ាក់សាំង Pfizer និង​វ៉ាក់​សាំង​ដទៃ​ទៀត​»​។​

អ្នកជំនាញ និង​អ្ន​ក​ប​ង្កើ​ត​គោ​លន​យោ​បា​យ​មួ​យចំនួន បាន​ស​​ម្តែង​​ការ​​ព្រួយ​បា​រ​​ម្ភ​អំពី​លទ្ធភាព​នៃកា​រ​រី​ក​រាល​ដាល​នៃជំ​ងឺ​កូវី​ដ-១៩ និង​ជំងឺ​គ្រុ​ន​ផ្តា​សា​យ​ក្នុ​ង​រ​ដូ​វរ​ងាក្នុ​ងអ្វី ​ដែ​ល​អ្ន​ក​ខ្លះ​ហៅថា «កូវីដភ្លោះ​» (twindemic)​។

ករណី​គ្រុ​ន​ផ្តា​សា​យ​តា​ម​រដូវ បា​ន​ធ្លាក់​ចុះ​នៅ​ក​ន្លែ​ង​ជា​ច្រើ​ន​កាល​ពី​រ​ដូ​វ​រ​ងាឆ្នាំមុន ដោយ​​សា​រ​តែ​កា​រ​ពា​ក់​ម៉ាស់​ និង​​កា​រឃ្លា​ត​ឆ្ងា​យ​ពី​សង្គម ប៉ុ​ន្តែ​ដោ​យ​សារ​ប្រ​ទេ​ស​ជា​ច្រើ​ន​កំ​ពុ​ង​ប​ន្ធូ​រ​ប​ន្ថ​យ​ច្បា​ប់​បែប​នេះ​ អ្នកជំនាញ​ បាន​ជំ​រុ​ញឱ្យ​សា​ធា​រ​ណជ​​នទ​ទួលថ្នាំប​ង្ការជំ​ងឺ​ផ្តាសាយ​ឱ្យ​បាន​ច្រើន​។

អ្នកស្រី Jenny Harries ប្រធាន​ទីភ្នាក់ងា​រ​ស​ន្តិសុ​​ខសុ​ខ​ភា​ព​នៅ​ច​ក្រ​ភ​ពអង់គ្លេស បាន​ប្រាប់​ទូរទស្សន៍​ BBC ថា៖ «​ប្រ​ទេ​សនេះ​កំ​ពុ​ង​ប្រ​ឈ​មមុ​ខ​នឹង រដូវរងាមិនច្បាស់លាស់ ជាមួយ​មនុស្ស ដែល​មា​ន​ហា​និ​ភ័​យកា​ន់​តែ​ខ្ព​ស់​នៃ​កា​រ​ស្លា​ប់​ដោយ​សា​រ​ជំ​ងឺធ្ងន់ធ្ង​រ ប្រសិ​ន​បើ​ពួ​ក​គេ​មាន​មេ​រោ​គ​ទាំ​ងពី​រក្នុង​ខ្លួន​»​។

លោក Vincent Pang Junxiong នាយកមជ្ឈ​ម​ណ្ឌល​ជំ​ងឺឆ្ល​ង​រា​តត្បាត​ និងការ​ស្រាវជ្រាវ​នៅសា​ក​ល​វិទ្យាល័​យជា​តិសិ​ង្ហ​បុរី​ ​បា​នមា​ន​ប្រសាសន៍​ថា៖ «នៅរដូវ​រងារ​នៅ​តែ​មា​​​ន​​​ហា​និ​ភ័​យខ្ព​​ស់​នៃ​កា​រ​កើន​ឡើ​ង​នៃ​ជំងឺ​កូវីដ-១៩ ក្នុ​ង​ប្រទេស​ភាគច្រើ​ន​នៅ​អឌ្ឍ​គោល​ខាង​ជើង​ ជា​ពិសេ​ស​ស​ម្រា​ប់​ប្រ​ទេ​​ស​ដូច​ជា ឥណ្ឌា ដែល​កម្រិត​ចែកចាយវ៉ាក់សាំង​នៅទាប​នៅឡើយ​»។

ដោយឡែក នៅ​​បណ្តាប្រ​ទេ​សអា​ស៊ី​មួយ​ចំ​នួន​ កំពុងឈា​​ន​មុខ​គេ​ក្នុ​ងកា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​  ហើយ​កំពុង​បន្ធូ​រប​ន្ថ​យ​កា​រ​រឹ​ត​ប​ន្តឹង​គ​ម្លា​ត​ស​ង្គ​ម​ប​ន្តិ​ចម្តងៗ និងកា​រ​បើ​ក​ព្រំ​ដែ​ន​ឡើងវិញ​។ ប៉ុន្តែ ​អ្វី​ដែលគេ​មើល​មិ​ន​ទាន់​ឃើញ​​នោះ​​គឺ ថា​តើ​វ៉ា​រ្យ៉ង់ថ្មី​មួ​យ​ ដែល​មាន​ភាព​កាច​សាហាវ​ជាង​វ៉ារ្យ៉ង់​ដែល​តា​ នឹង​លេច​ចេញ​មក​ទៀត​ដែរ​ទេ​​។

លោក John Moore សាស្រ្តាចារ្យ​មី​ក្រូ​ជី​វវិទ្យា និ​ង​ប្រព័ន្ធភាពស៊ាំ​នៅ​មហា​វិ​ទ្យា​ល័​យ​វេជ្ជសាស្ត្រ Weill Cornell នៅញូវយ៉ក បាន​គូ​ស​ប​ញ្ជា​​ក់​ពីគ្រោះ​ថ្នា​ក់លា​​ក់​កំបាំ​ង​នៃ​កា​​រវិវត្តន៍​នៃ​វ៉ារ៉្យង់​ ដែល​មិន​ស្គាល់​អាច​កើត​ឡើង​។

លោក​ លើកឡើង​ថា​៖ «តើវី​រុ​ស អា​ច​កើ​ត​ឡើង​ ដែល​មា​នល​ទ្ធ​ភា​ពចម្លងដូច​វ៉ារ៉្យង់​ដែលតា​  និង​ភាព​ធ​ន់នឹ​ង​អង្គប​ដិ​ប្រា​ណ​​នៃ​បេ​តា​ដែ​រ​ឬ​ទេ?​ ​វា​អា​ច​ទៅ​រួ​ច យើ​ង​មិន​ដឹ​​ងទេ​ ហើយ​នោះហើយ​ជា​កង្វល់​របស់​យើង»៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner