កិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី២0 តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ):ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួ-
ងពាណិជ្ជកម្ម និងជាតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី២0 (the 20th ASEAN Economic Community Council Meeting) តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តមបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២ នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ព្រុយណេ និងមានការចូលរួមពីតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ទាំងអស់ រដ្ឋមន្ត្រីឌីជីថលអាស៊ាន ព្រមទាំងអគ្គលេ-
ខាធិការអាស៊ានផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងនាមជាតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានជម្រាបដោយសង្ខេបជូនអង្គប្រជុំ អំពីគោលដៅយុទ្ធសាស្ត្រ និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ ឯកឧត្តម បន្តថា កិច្ចប្រជុំក៏បានរៀបចំឱ្យមាន ជំនួបរវាងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីឌីជីថលអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីការបង្កើតឱ្យមាននូវ សង្គតិភាព រវាងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរបៀបវារៈ នៃបរិវត្តកម្មឌីជីថលរបស់អាស៊ាន។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងទៀតថា កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៦ចំណុច រួមមាន៖ (១) វឌ្ឍនភាពនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ក្រោមភាពជាប្រធានអាស៊ាន របស់ព្រុយណេ ក្នុងឆ្នាំ២០២១ (២) អនុសាសន៍របស់របាយការណ៍ ពាក់កណ្តាលអាណត្តិនៃផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (៣) របាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ជូនកិច្ចប្រជុំពូលអាស៊ាន លើកទី៣៨ និង៣៩ (៤) ការត្រៀមដើម្បីរៀបចំឯកសារចក្ខុវិស័យ សហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ (៥) ការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងទី៣៩ និង (៦) ភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner