គ្រឿងបរិក្ខារផ្លូវរថភ្លើជាជំនួយរបស់រាជរដ្ឋាភិបាលថៃ ,មកដល់ប៉ោយប៉ែតហើយ

បន្ទាយមានជ័យ ៖ សម្ភារៈបរិក្ខាផ្លូវរថភ្លើងសម្រាប់យកទៅជួសជុលកំណាត់ផ្លូវដែកពីមង្គលបូរីទៅបាត់ដំបង និងទៅពោធិសាត់ បានមកដល់ប៉ោយប៉ែតហើយនៅថ្ងៃទី១៨ខែតុលាឆ្នាំ១២០២១ ។

ពិធីប្រគល់-ទទួល សម្ភារៈបរិក្ខាផ្លូវរថភ្លើងដែលរួមមាន ដែករ៉ៃ កំណល់បេតុងនិងគ្រឿងបរិក្ខារ (ក្រចាប់)ជាជំនួយរបស់រាជរដ្ឋាភិបាលថៃ ជើងទី១។ ពិធីនោះបានធ្វើលើស្ពានដែកនៃព្រំដែនកម្ពុជា ថៃឆ្លងអូរជ្រៅនៅក្រុងប៉ោយប៉ែត-ស្រុកអារញ ដោយមានតំណាងភាគីទាំងពីរនិងកងកម្លាំងសមត្ថកិច្ចចូលរួម ។

សូមរំលឹកថា ផ្លូវដែកទិសខាងជើងរបស់ប្រទេសកម្ពុជា បានភ្ជាប់ជាមួយផ្លូវដែកទិសខាងកើត ឦសានថៃបានភ្ជាប់គ្នាឡើងវិញនៅឆ្នាំ២០១៨ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថៃបានអញ្ជើញសម្ពោធការតភ្ជាប់នោះ ព្រមទាំងប្រគល់ ទទួលក្បាលនិងទូររថភ្លើង ហើយបានជិះរថភ្លើងឆ្លងព្រំដែនទៅ មកចុះនៅស្ថានីយ៍ខ្លងលឹកថ្មីរបស់ថៃ និងស្ថានីយ៍ប៉ោយប៉ែតរបស់កម្ពុជាផងដែរ ។

មុននោះនិងបន្ទាប់ពីសម្ពោធនោះខ្សែរថខាងកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ(Royol Raiway ) បានរត់ដឹកអ្នកដំណើរសាកល្បងដោយគិតថ្លៃមួយរយ: ដឹកទំនិញក៏បានខ្លះ រួចក៏ផ្អាកវិញ ដើម្បីកែសម្រួលលើការងារមួយចំនួន ៕ ដោយ ៖ ឃិនគន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner