ករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ចាម ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នបានកើតឡើងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២ និង ៤២នាទី នៅចំណុច លើផ្លូវខាងកើតសាលាកសិកម្ម ស្ថិតក្នុងភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម1T- 2980 បើកបរដោយឈ្មោះ ជុំ ចាន់ថន ភេទប្រុសអាយុ ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិកំពង់រលីង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទិសដៅពីត្បូងទៅជើង ពាក់មួកសុវត្ថិភាព បានទៅបុកប៉ះ ជាមួយ .រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-2228 បើកបរដោយឈ្មោះ រិន ឆៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេតកំពង់ចាម ទិសដៅពីជើងទៅត្បូង។

ករណីនេះបណ្តាលឧ្យស្លាប់ មនុស្ស១នាក់ ភេទប្រុស ជាអ្នកបើកបរម៉ូតូ នៅកន្លែងកើតហេតុ និងបង្កឱ្យខូចខាត ម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ និង រថយន្ត០១គ្រឿងកម្រិតស្រាល ។ 

ក្រោយាពេលកើតហេតុ ផ្នែកជំនាញនគរបាលចរាចរណ៍បានយក វត្ថុតាងទាំង ០២គ្រឿង មករក្សាទុក បណ្តោះអាសន្ន នៅអធិដ្ឋាននគរបាលក្រុងកំពង់ចាមនិង ឃាត់ខ្លួន អ្នកបើកបរ រថយន្តឈ្មោះ រិន ឆៃ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ហើយបាន យកសំណាក កូវីដ ១៩ ធ្វើតេស្ត គ្រឿងស្រវឹង និងសារធាតុញៀន លទ្ធផល មានដូចខាងក្រោម

  • កូវីដ១៩ អវិជ្ជមាន
    -ជាតិស្រវឹង អវិជ្ជមាន ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner