កម្ពស់ទឹកទន្លេ៣ នៅខេត្ដស្ទឹងត្រែងបន្ដហក់ឡើង (Video Inside)

កម្ពស់ទឹកទន្លេចំនួន៣ នៃខេត្តស្ទឹងត្រែង នៅតែបន្ដហក់ឡើងថែមទៀត នៅថ្ងៃនេះនៅពេលដែលភ្លៀងបន្តធ្លាក់។ យោងតាមមន្ទីរធនធាន ទឹកនិងឧតុនិយម ខេត្ដស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១៨ ខែតុលានេះថា ទន្លេទាំង៣ ដែលមានកម្ពស់ទឹកហក់ឡើងនោះ រួមមានទន្លេមេគង្គ ដែលទឹកមានកម្ពស់៧ម៉ែត្រ៣២សង្ទីម៉ែត្រថ្ងៃទី១៨តុលា។ កម្ពស់ទឹកទន្លេមេគង្គដែលត្រូវប្រកាសអាសន្ន គឺ១០ម៉ែត្រ៧០សង្ទីម៉ែត្រ។ នៅជាមួយគ្នានេះផងដែរកម្ពស់ទឹក ទន្លេសេកុង មាន៩ម៉ែត្រនិង៧៨សង្ទីម៉ែត្រនៅថ្ងៃនេះ ។

បើប្រៀបធៀបនឹងថ្ងៃម្សិលមិញកម្ពស់ទឹកទន្លេសេកុង បានកើនឡើង២ម៉ែត្រនិង៥៤សង្ទីម៉ែត្រ។ កម្ពស់ទឹកទន្លេសេកុងដែលត្រូវប្រកាសអាសន្នគឺ ១១ម៉ែត្រ៥០សង្ទី ម៉ែត្រ។ ចំណែកទន្លេសេសាន នោះវិញ កម្ពស់ទឹកបានកើនឡើងចំនួន៦៦សង្ទីម៉ែត្រនៅថ្ងៃនេះ ដែលនាំឱ្យទឹក មានកម្ពស់៨ម៉ែត្រ០៨សង្ទីម៉ែត្រ។ ក្នុងទន្លេសេសាននោះ កម្ពស់ទឹកប្រកាសអាសន្ន ១០ម៉ែត្រ៥០សង្ទីម៉ែត្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner