ច្រាំងទន្លេខេត្តក្រចេះបាក់ស្រុតដោយសារភ្លៀងធ្លាក់ (Video Inside)

ភ្លៀងធ្លាប់ជាប់ៗគ្នា ប៉ុន្មានថ្ងៃចុងក្រោយនេះ បាននាំឲ្យច្រាំងទន្លេក្នុងខេត្តក្រចេះ បានបាក់ស្រុត និងធ្វើឲ្យផ្ទះ ចំនួន ២ខ្នង បានរងការបាក់រលំចូលក្នុងទន្លេ និងខូចខូចខាត។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែតុលា នៅចំណុចភូមិធំឃុំសណ្តាន់ ស្រុកសំបូរ ។

មន្ត្រីខេត្ត បានថ្លែងថាស្ថានភាពអាកាសធាតុនៅក្នុងខេត្តក្រចេះនាប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យមេឃភ្លៀងជាប់ៗគ្នា និងធ្វើឲ្យដីច្រាំងតំបន់នោះទន់ជ្រាយ ទើបធ្វើឲ្យមានការបាក់ស្រុត។ សេចក្តីរាយការណ៍បានបន្តថា ក្នុងហេតុ ការណ៍បាក់ស្រុតផ្ទះនោះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ អាជ្ញាធរមូលដ្ឋាននិយាយថា កន្លងមក តំបន់របស់គាត់ពុំធ្លាប់ជួបប្រទះហេតុការណ៍បាក់ស្រុតច្រាំងនោះឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner