ជនសង្ស័យ៤នាក់ ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យ៤នាក់ ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួននៅចំណុច២ទីតាំងផ្សេងគ្នា ពាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។
ជនសង្ស័យទាំង៤នាក់ដែលត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួនខាងលើរួមមាន ៖ ពាក់ព័ន្ធករណីប្រើប្រាស់២នាក់ ទី១-ឈ្មោះ ខៀវ សុវណ្ណគីរីឧត្តម ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ២-ឈ្មោះ យិន ផល្លា ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា (ពិនិត្យទឹកនោម) ដោយឃាត់នៅចំណុចតាមផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ចំណែកទី៣និងទី៤ ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន ឃាត់បានជនសង្ស័យ២នាក់រួមមាន ទី១-ឈ្មោះ ហ៊ីង ង៉ា ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង , ទី)១-ឈ្មោះ ពេញ អប់ប៉ូ ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ដកហូតក្រាម០១កូនថង់តូច) ។ឃាត់នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង កំពុងបញ្ចូន និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕