សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ ករណីឆក់ទូរស័ព្ទដៃហើយរត់គេចខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនតាមដីការតុលាការករណីឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេចហើយរត់គេចខ្លួន។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពី វេលាម៉ោ២៣និង០០នាទីថ្ងៃទី១៤ ខែមករាឆ្នាំ២០២០នៅចំណុចផ្ទះលេខ២៨សេ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានឲ្យដឹងថា៖ ជនសង្ស័យខាងលើមានឈ្មោះ ពិន ពេជ្របូរី ភេទប្រុស អាយុ១៦ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៨សេ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ឃាត់ខ្លួនតាមដីការលេខ៧៣ ដ.ច.ន ចុះថ្ងៃទី២៣-០១-២០១៩ ចេញដោយលោក ហន សុខេមរិន ចៅក្រមជំនុំជម្រៈ របស់សាលាដំបូងរាជធានីភ្នំពេញ។ ដែលប្រព្រឹតនៅករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវ២៧ ភូមិ៣ថ្មី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner