មនុស្សជិត៣០នាក់របួស ក្រោយយន្តហោះទម្លាក់សាំងចោលពីលើអាកាសចំសាលារៀននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មនុស្សយ៉ាងហោចណាស់២៦នាក់បានទទួលរងរបួស ក្រោយយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ ឌែលតា អ៊ែរឡាញ បានទម្លាក់ប្រេងឥន្ធនៈចេញពីខ្លួនរបស់វា ហើយធ្លាក់មកលើទីធ្លាក្នុងសាលារៀនមួយកន្លែង ស្ថិតនៅទីក្រុងឡូសអាន់ជែឡេស រដ្ឋកាលីហ្វ័រញ៉ា ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ក្មេងតូចៗ០៧នាក់ និងក្មេងជំទង់០៩នាក់បានទទួលរងរបួស ក្នុងចំណោមមនុស្សរងគ្រោះសរុប២៦នាក់ ដែលត្រូវបានសាំងយន្តហោះធ្លាក់ចំនៅក្នុងទីផ្សារសាលារៀន ឃ្យូដាហ៊ី ស្ថិតសង្កាត់មួយនៃភាគអាគ្នេយ៍ទីក្រុង ឡូសអាន់ជែឡេស ។

ទន្ទឹមគ្នា អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិទីក្រុងឡូសអាន់ជែឡេស LAX បានបញ្ជាក់ថា បន្ទាប់ពីហោះឡើងបានតែមួយភ្លែត ជើងហោះហើរ Delta Flight 89 បានជួបបញ្ហាម៉ាស៊ីន ដែលជាហេតុបង្ខំឲ្យយន្តហោះត្រូវត្រឡប់ទៅធ្វើការចុះចតនៅទីក្រុងឡូសអាន់ជែឡេសវិញភ្លាមៗ ។ យន្តហោះបានចុះចតដោយសុវត្ថិភាព បន្ទាប់ពីប្រេងឥន្ធនៈគ្រាមានអាសន្នរបស់វាត្រូវបានទម្លាក់ចោល ដើម្បីកាត់បន្ថយទម្ងន់នៅពេលយន្តហោះត្រូវចុះចត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner