មីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសចំនួន ៥.០០០ នាក់ពាក់ព័ន្ធការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ បាន​និយាយ​ថា​ខ្លួន​នឹង​ដោះ​លែង​អ្នក​ទោស​ជាង​  ៥.០០០ នាក់​ ដែល​ជាប់​គុក​ដោយ​សារ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​កាលពី​ខែ​កុម្ភៈ​។         មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេលធ្វើ​បាតុកម្ម​បង្ហូរ​ឈាម​បន្ទាប់​ពី​មេ​ដឹក​នាំ​យោធា​ដណ្តើម​អំណាច​។ មេ​ដឹក​នាំ​ធ្វើ​រដ្ឋ​ប្រហារ​ លោក​មីន​ អ៊ុង​ឡាំង​ បាន​និយាយ​ថា​អ្នក​ទោស​ចំនួន ៥.៦៣៦ នាក់នឹង​ត្រូវ​ដោះ​លែង​ដោយ​ហេតុ​ផល​មនុស្ស​ធម៌​។

វា​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ឧត្តម​សេនីយ៍​ លោក​មីន​ អ៊ុង​ឡាំង​ត្រូវ​បាន​គេ​ដក​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ របស់​មេ​ដឹក​នាំ​តំបន់​ដែល​បាន​និយាយ​ថា​ យោធាមិ​ន​បាន​ធ្វើ​និង​បំពេញ​កាតាព្វកិច្ច​គ្រប់​គ្រាន់ដើម្បី​បញ្ចប់​ភាព​ចលាចល​ក្នុង​ប្រទេស​នោះ​ទេ​។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(អាស៊ាន) បាន​យល់ព្រម​អញ្ជើញ​អ្នក​តំណាង​ ​ដែល​មិន​មែន​ជា​អ្នក​នយោបាយ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​មក​ជំនួស​លោកឧត្តម​សេនីយ៍​ អ៊ុងឡាំង។មនុស្ស​យ៉ាង​តិច​ ១.១៧៨ នាក់​ត្រូវ​បាន​គេ​សម្លាប់​និង​មានជាង​ ៧.៣៥៥ នាក់​ត្រូវ​បាន​ចាប់​ខ្លួនដោយ​សារ​បទ​ចោទ​ប្រកាន់​ឬ​ផ្តន្ទាទោស​ក្នុង​កំឡុង​ពេល​បង្រ្កាប​ការ​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​លោកស្រី​ អ៊ុង​សាន​ ស៊ូជី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នេះ​បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោសនយោបាយ​។

ឧត្តមសេនីយ៍​រូប​នេះ​បាន​និយាយ​ថា​ អ្នក​ទោស​នឹង​ត្រូវ​បាន​ដោះ​លែង​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ។​នេះ​គឺ​ជា ​សម្បទាន​ដ៏​សំខាន់​បំផុត​ដែលធ្វើ​ឡើង​ដោយ​ឧត្តមសេនីយ៍​ មីយ៉ាន់ម៉ា​រូបនេះ​ចាប់​តាំង​ពី​ពួក​គេ​បាន​ដណ្តើម​អំណាច​កាល​ពី​ ៨ ខែមុន​។ ហើយវា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ ដែល​ការ​បន្ធូរ​បន្ថយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗបន្ទាប់​ពី​មាន​ភាព​អាម៉ាស់ផ្នែ​កការទូត​ដ៏​គឺ​លោកត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដ៏​ធំ​បំផុត​របស់​តំបន់​ដោយ​អាស៊ាន​ មិន​ធ្លាប់មាន​ វិធាន​ការ​ខ្លាំង​ក្លា​បែប​នេះ​តេ​ចំពោះ​ប្រទេស​ជា​សមាជិ​ក។

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner