ប្រជាពលរដ្ឋចំនួន៩៧គ្រួសារ នៅសង្កាត់កោះដាច់ ទទួលប័ណ្ណក្រីក្រ ពីរាជរដ្ឋាភិបាលជាលើកទី២

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖  ប្រជាពលរដ្ឋក្រីក្រចំនួន៩៧គ្រួសារ រស់នៅក្នុងសង្កាត់កោះដាច់ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបានផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភ ក្នុងខណៈពេលដែលក្រុមគ្រួសារពលរដ្ឋទាំងនេះកំពុងជួបប្រទះការខ្វះខាតដោយសារបញ្ហាកូវីដ-១៩ ។
ឯកឧត្តម ណុប ចាន់ណារិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ និងលោក ប៉ាត់ អ៊ែល ចៅសង្កាត់  ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្លាត់ បានចុះចែកបណ្ណសមធម៌ដល់ប្រជាជនក្រីក្រទាំង៩៧គ្រួសារ ដោយផ្ទាល់ដៃ នាព្រឹក ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។
ឯកឧត្តម ណុប ចាន់ណារិន្ទ ប្រាប់ពលរដ្ឋថា ៖ នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេស និងបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង។
 
ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩  នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល  ប៉ុន្តែប្រទេសកម្ពុជា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំបានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយមិនឲ្យមានអ្នកស្លាប់  និងគ្រប់គ្រងមិនឲ្យមានការឆ្លងក្នុងសហគមន៍  តាមរយៈការដាក់ចេញនូវ វិធានការច្បាស់លាស់  និងទប់ស្កាត់បានទាន់ពេលវេលា ។   
ឯកឧត្តម ណុប ចាន់ណារិន្ទ បានជំរាបជូនពីផលប៉ះពាល់នៅចំពោះមុខ និងទៅអនាគត លើវិស័យសេដ្ឋកិច្ច ដោយសារបញ្ហាកូវីដ-១៩ ដោយតំរូវឲ្យយើងបន្តអត់ធ្មត់ និងត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅលើបញ្ហាគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជា ដែលជាផលប៉ះពាល់របស់ពិភពលោកទាំងមូល ។

ឯកឧត្តបានបន្តថា  គោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ឯកឧត្តម បានឲ្យពលរដ្ឋដែលបានទទួលប័ណ្ណសមធម៌រួចហើយ អញ្ជើទៅសាលាសង្កាត់ដើម្បីចុះឈ្មោះ និងទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងគ្រប់ទីកន្លែង ។
ជាមួយគ្នានេះលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានអរគុណឯកឧក្តមប្រធានក្រុមការងារ ដែលតែងតែឆ្លៀតឱកាសចុះមកសួរសុខទុក្ខ របស់ពលរដ្ឋនៅក្នុងសង្កាត់ ព្រមទាំងបានជូនពរដលបងប្អូនឲ្យជៀសផុពីដ៏កាចសាហាវនេះ ។
ជាចុងក្រោយ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និង ជាប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ រួមទាំងអាជ្ញាធរសង្កាត់ ភូមិ បានចុះចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក និង ទទួលរងផលប៉ៈពាល់ដោយសារជម្ងឺ COVID-19 លើកទី2 ឆ្នាំ2020 ចំនួន 97 គ្រួសារ ក្នុងនោះ៖
         -ក្រ1 ចំនួន 25 គ្រួសារ
         -ក្រ2ចំនួន 72 គ្រួសារ
ដែលរៀបចំឡើងនៅតាមភូមិទាំង5 ស្មើនិង 5 ទីតាំង៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner