អប្សរាព្រឹកនេះ ២០ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D1    ក្រសួងធនធានទឹកបញ្ជាកថា  ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ដែលនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយ ទៅបង្គួរចាប់ពីថ្ងៃទី២០-២៦ ខែតុលា ៕…អានផ្ទាល់

L1    ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន បង្ហាញពីបំណង ចង់វិនិយោគនៅកម្ពុជា នឹងគាំទ្រកម្ពុជា នៅពេលធ្វើជាម្ចាស់ផ្ទះអាស៊ាន ក៏ដូចជាជួយដល់កម្ពុជា លើវិស័យសេដ្ឋកិច្ច ក្នុងអំឡុងពេល នៃការរាតត្បាត នៃជម្ងឺកូវីដ-១៩ និងជួយកសាងសមត្ថភាព និងបញ្ហា សន្តិសុខថាមពល ផងដែរ ៕ …ឃ្លីប… (លីមហួត+ពិសិដ្ឋ+វណ្ណលុក)

L2    សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ក្រោយបុណ្យភ្ជុំបិណ្ឌ មិនមានផ្ទុះការរីករាតត្បាត ជំងឺកូវីដ-១៩ នោះឡើយ ដែលនេះ គឺជាអានុភាព និងជាលទ្ធផល កើតចេញពីការ ចាក់វ៉ាក់សាំង និងបាន អំពាវនាវឱ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា៕…ឃ្លីប…(សារសម្លេង)ដោយវណ្ណលុក)

V4    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បញ្ជាក់ថា មេធាវី​ដែល​បានទទួល​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​កាន់តែច្រើន​នឹង​ទទួលបាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តី​គោរព​នៅក្នុង​សង្គមជាតិ​៕…អានផ្ទាល់

V5    អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ការស្នើសុំឱ្យបញ្ចប់ការឃុំខ្លួនលោក កឹម សុខា គឺមិនអាចទៅរួចទេ៕…អានផ្ទាល់

V7    អ្នកនាំពាក្យក្រសួងព័ត៌មានឆ្លើយតប ៥ចំណុចទៅនឹងរបាយការណ៍របស់សមាគមខេមបូចា៕…អានផ្ទាល់

L3    ក្រសួងមហាផ្ទៃ ថា ស្មៀនឃុំ-សង្កាត់ ត្រូវនៅប្រចាំការ ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៕…ឃ្លីប…(សេចក្ដីប្រកាស) (អត្ថបទ អាន កាត់ត វណ្ណលុក)

D4  សិក្ខាសាលា (តាមប្រព័ន្ធ Zoom) ស្តីពី ” បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់ នៃការផ្តល់សេវារដ្ឋ    បាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត។…អ្នកនាង រ័ត្នចរិយា…ឃ្លីប…(ដោយ៖ក្រសួង)

វគ្គទី២៖សុវត្ថិភាពសង្គម

ខេត្តរតនៈគីរី

D5    ជំនន់ទឹកភ្លៀង ប៉ះពាល់ស្រុកចំនួន០៥ នៅក្នុងខេត្តរតនគិរី  ហើយពលរដ្ឋជាង២ពាន់គ្រួសាររងផលប៉ះពាល់  និងត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន ៧៧គ្រួសារ ៕…អានផ្ទាល់ (ដោយ៖គត្តិ យុទ្ធ)

D6    ពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកលំផាត់ ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត៕…អានផ្ទាល់ (ដោយ៖គត្តិ យុទ្ធ)

ខេត្តកំពង់ឆ្នំាង

D7    ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ សូមសំណូមពរដល់អាជ្ញាធរស្រុកបរិបូរណ៍ ជួយរៀបចំសណ្ដាប់​ធ្នាប់​លក់ដូរលើផ្លូវសាធារណៈខាងជើងផ្សារពន្លៃ ស្រុកបរិបូណ៌ ដែលមានការកកស្ទះចរាចរណ៍រាល់ព្រឹក៕…អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)

ខេត្តបន្ទាយមានជ័យ

D3    អភិបាលខេត្តបន្ទាយមានជ័យថ្លែងថា៖ មិនមានមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យឡើយ៕…អានផ្ទាល់ (ដោយ៖ ឃិន គន្ធា)

D2 ពង្រឹងរក្សាអនាម័យ នឹងបង្ការការពារជំងឺកូវីដ១៩  ខណៈអាជីវករ និងអតិថិជន មានចំនួនកាន់តែកើនឡើងនៅផ្សារអូរជ្រៅ ៕…លោក ជា សេឌី …ឃ្លីប…

———-

BT11        ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម ចំនួន៣០០ ដល់ពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ក្នុងខណ្ឌដង្កោ ៕ …ឃ្លីប…(គ្រី សម្បត្តិ ប៊ុនហុក)

BT1  អាជីវករ នៅខេត្តកំពតម្នាក់ ឈ្នះលុយសុទ្ធ ៨ម៉ឺនដុល្លារ ពីក្រុមហ៊ុន សែលកាត ៕ …ឃ្លីប… (គ្រី សម្បត្តិ ប៊ុនហុក)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តស្ទឹងត្រែង

D8     សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានក្រើនរំលឹកដល់ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីឲ្យខេត្តស្ទឹងត្រែង កាន់តែមានការរីកចម្រើនជាបន្តទៀត៕…លោក ដេង ម៉ាវិន…ឃ្លីប…

ខេត្តសៀមរាប

D9     រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយ ជាសម្ភារៈបរិក្ខាពេទ្យ ពីសប្បុរសជន ដើមី្បសម្រាប់ប្រើប្រាស់ ក្នុងគ្រានៃការឆ្លង ជម្ងឺកូវីដ-១៩ ៕ …… អ្នកនាង រ័ត្ម ចរិយា…ឃ្លីប…

V1    អាជ្ញាធរជាតិអប្សរាផ្តល់បច្ចេកទេសសាងសង់លំនៅដ្ឋាន៣៩២ករណី ក្នុងតំបន់រមណីយដ្ឋានអង្គរ៕…អានផ្ទាល់

V2    ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្ត ៕…អានផ្ទាល់

ខេត្តកំពត

D10    ស្នងការនគបាលខេត្តកំពត បានរៀបចំវេទិការជួបជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយលើរាល់បញ្ហាសំណើរ និងសំណូមពរមួយចំនួនជូនដល់បងប្អូន៕…អានផ្ទាល់ (ដោយ៖សិលា សារិ)

ខេត្តស្វាយរៀង

BH3  លោកជំទាវ ពៅ សុភាព នាំយកថវិកា ចំនួន២លានរៀល និងសម្ភារមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ លោក ឃួន ពុទ្ធី អតីតមន្ត្រីស្តារទំនាក់ទំនងគ្រួសារ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានជំងឺប្រចាំកាយ ៕ …អានផ្ទាល់…

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តព្រៃវែង

BH2   សម្តេចក្រឡាហោម ស ខេង ផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ចាស់ជរា ក្រីក្រ ដែលមានជីវៈភាពខ្វះខាត ក្នុងបរិបទនៃជម្ងឺកូវីត១៩ ចំនួន២៣គ្រួសារ នៅឃុំជ្រៃ ស្រុកស្វាយអន្ទរ ៕                   …អានផ្ទាល់…

ខេត្តរតនគិរី

BH4   ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារបានលុង ក្រុងបានលុង ៕ …អានផ្ទាល់…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

G4     ចិនផ្តន្ទាទោសមនុស្ស ២០នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធករណីរលំអគារចត្តាឡីស័ក ដែលបានផ្តាច់ជីវិតមនុស្ស ២៩នាក់៕…អានផ្ទាល់

G1     ម៉ាឡេស៊ី មន្រ្តីរាជការដែលមិនចាក់វ៉ាក់សាំងកូវីដ១៩ អាចប្រឈមនឹងការដាក់ពិន័យ ឬបណ្តេញចេញពីស្ថាប័ន៕…អានផ្ទាល់

G2     ចិនបញ្ចប់ការធ្វើតេស្តម៉ាស៊ីនគ្រាប់រ៉ុក្កែត SRB ដែលមានថាមពលខ្លាំងបំផុត នៅលើពិភពលោក​៕…អានផ្ទាល់

G3     កូរ៉េខាងត្បូងថា មីស៉ីលដែលកូរ៉េខាងជើងធ្វើតេស្តថ្ងៃនេះ «ជាប្រភេទ SLBM បាញ់ចេញពីនាវាមុជទឹក»៕…អានផ្ទាល់

————

R97    របរដាំពុទ្ទ្រាលើទឹកដីព្រែកលួង​ខេត្តកណ្តាល ជារបរថ្មីតែកំពុងទទួលការនិយមបរិភោគ។ លោក តន់ ឡន កសិករដាំពុទ្រ្ទា នៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទើបនឹងងាកមកចាប់អាជីពជាអ្នកដាំពុទ្រ្ទា ប្រមាណជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ក៏ទទួលបានទិន្នផលគាប់ប្រសើរផងដែរនៅឆ្នាំដំបូង និងឆ្នាំបន្ទាប់ ។ កសិកររូបនេះ​ប្រាប់ថា ទោះ​ជាបទពិសោធន៍ថ្មីក្នុងការដាំដុះ​ យ៉ាងណាក្តីចំណូលដែលទទួលបានពីការដាំដុះពុទ្រ្ទា ក៏បានជួយទៅដល់ជីវភាព​គ្រួសាររបស់លោកបានសមរម្យ​ដែរ៕ …ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner