ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬធ្វើការងារធំដុំពេកនោះទេ។ លោកអ្នកគួររក្សាកិច្ចការងរឲ្យនៅដដែលសិនជាជាងចាប់យការងារថ្មី។ ចំណែកបុគ្គលិករដ្ឋឯក និងឯកជនសូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានជម្លោះជាមួយមិត្តរួមការងារដែលនាំឲ្យខាតប្រយោជន៍។ ក្រៅពីនេះ សូមលោកអ្នក រៀបចំគម្រោងការងារលម្អិត ហើយអនុវត្តទៅតាមផែនការដែលបានរៀបចំ។ ដោយឡែក កាងារដែលប្រថុយប្រថាននឹងនាំទុក្ខព្រមទាំងភាពស្មុគ្រស្មាញ។ ក្នុងនោះ សូមធ្វើទំនាក់ទំនង និងសុំយោបល់ពីមនុស្សដែលលោកអ្នកជឿទុកចិត្ត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចចាប់ផ្តើមការងារថ្មី ឬការបណ្តាក់ទុនបានយ៉ាងពេញលេញ ក្នុងនោះមនុស្សដែលនៅក្បែរនឹងស្រលាញ់ជ្រោមជ្រែងលោកអ្នកបានល្អ។ ចំពោះការងារដែលទាក់ទងនឹងលុយកាក់សូមប្រុងប្រយ័ត្នចំពោះឯកសារ ប្រយ័ត្នការបាត់បង់ទិន្នន័យ។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាកល្បងឲ្យសោះ។ ចំពោះសុវត្ថិភាពគឺសូមប្រយ័ត្នពេញមួយថ្ងៃ ពីព្រោះសញ្ញាណមិនអាចទស្សទាយបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមក្តីប្រាថ្នា។ ចំពោះលាភសំណាងក៏ជាប្រាក់កាសគឹអាចនឹងកើតមានឡើងផងដែរ ដូច្នេះលោកអ្នកមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។  លើសពីនេះ ថ្ងៃនេះជាពេលាអំណោយផលក្នុងការដោះស្រាយបញ្ហាតូចធំ ក៏ដូចជាជម្លោះពីអតីតកាលផងដែរ ហេតុដូច្នេះសូមកុំឲ្យខកខានឳកាសឲ្យសោះ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រប់គ្រងការនិយាយស្តី និងអាកប្បកិរិយា និងសូមរស់នៅដោយសភាពធម្មតា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ សូមប្រុងប្រយ័ត្ន ក្រែងមានជំលោះនៅក្នុងការិយាល័យ ពិសេសទាក់ទងនឹងរឿងលុយកាក់ ឬផលប្រយោជន៍ឯកជន។ លោកអ្នកគួរដាក់ការងារខ្លះ និងគិតគូរដល់ដំណើរកំសាន្ត។ ការទទួលគំនិតមនុស្សជុំវិញខ្លួន។ លើសពីនេះ លោកអ្នកប្រហែលជាទទួលបានដំណឹងដ៏រីករាយ ដែលអាចនឹងនាំមកឲ្យដោយមនុស្សជាទីស្រលាញ់ផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ លោកអ្នកនឹងទទួលបានសំណាងជាច្រើន គឺទាំងផ្នែកសម្ភារៈ និងរឿងលុយកាក់ផង។ ក្នុងនោះការចំណាយពេលវេលាច្រើនផ្តេសផ្តាស់ប្រហែលមិនមែនជាជម្រើសល្អប្រសើរនោះទេ ដូច្នេះសូមគ្រប់គ្រងពេល ពិសេសគួរជ្រើសរើសធ្វើការសំខាន់នៅពេលព្រឹក។ ទន្ទឹមនឹងនោះ សូមរក្សាភាពរីករាយរាក់ទាក់ជានិច្ច ហើយការអនុគ្រោះគួរតែធ្វើជាប្រចាំ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ សូមកុំមានចិត្តស្ទាក់ស្ទើរអ្វីៗនឹងដំណើរការល្អទៅតាមបំណង។ ដោយឡែក​ សូមកុំជឿទុកចិត្តមនុស្សដោយងាយ ការពិចារណាឲ្យបានល្អិតល្អន់ជារឿងសំខាន់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារ ណាស់។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ថ្ងៃនេះពាក្យសំដីរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់ លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនអាណិតស្រលាញ់ ហើយស្តាប់គំនិតយោបល់របស់អ្នកបាន។ ក្រៅពីទទួលបានអំណោយផលល្អក្នុងកិច្ចការងារ គឺលោកអ្នកនឹងទទួលបានសេចក្តីសុខក្សេមក្សាន្ត ឬការសម្រេចតាមបំណងប្រា្នថាចំពោះរឿងរ៉ាវផ្ទាល់ខ្លួនផងក្នុងថ្ងៃនេះ។ ប្រសិនបើអ្នកឯកោ សូមកុំរងចាំបន្តទៅទៀត ចូរព្យាយាមផ្លាស់ប្តូរស្ថានភាពភា្លម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ។ ទន្ទឹមនឹងនោះ រាល់កិច្ចការរបស់អ្នកនឹងមានដំណើរការទៅដោយរលូន។ គ្មានហេតុផលដ៏លំបាកណាមួយអាចនឹងមករឹងស្ទះលោកអ្នកបាននោះទេ ដូច្នេះសូមធ្វើការសម្រេចចិត្តឲ្យបានរួសរាន់ កុំឲ្យឪកាសកន្លងផុតនោះដោយងាយស្រួល។ ចំពោះលាភសំណាងរបស់អ្នកមានសញ្ញាណវិជ្ជមាន ប៉ុន្តែ៏សូមឲ្យលោកអ្នករក្សាអាកប្បកិរិយា និងពាក្យសំដី ការនិយាយស្តីតិចគឺជាចំណុចល្អប្រសើរបំផុតក្នុងពេលនេះ។ ដោយឡែក សូមយកចិត្តទុកដាក់ក្នុងការសម្រាកឲ្យបានគ្រប់គ្រាន់ ប្រយ័ត្នរោគឈឺក្បាលប្រកាំង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ការណែនាំ​ ឬផ្តល់ជូនកិច្ចការងារថ្មី ដូច្នេះសូមលោកអ្នកកុំអែរអង់ឡើយ ដាកច់ចេញគម្រោងផែនការការងារ ឬបង្ហាញលទ្ធផលការងារទើបជាការប្រសើរ។ ក្នុងនោះ រាល់កិច្ចការងារដែលមាននៅលើតុទាំងអស់ គឺសូមព្យាយាមបំពេញឲ្យបានរួសរាន់ កុំទុកឲ្យការងារនេះបន្សល់ជាភាពរឹងស្ទះដល់ផលលាភរបស់អ្នក។ ដោយឡែក លោកអ្នកអាចដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងពីមុនផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ ភាពរឹងស្ទះដែលមិនអាចឲ្យអ្នកទទួលបានផលសម្រេចទាន់ពេលវេលាដែលបានគ្រោងទុក។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារប្រហែលជាមិនអាចមានភាពរលូននោះទេ មិនត្រឹមតែប៉ុណ្ណោះជម្លោះ ភាពអាក់អន់ចិត្ត ឬការមើលបំណាំគ្នាគឺអាចនឹងកើតឡើង​ ដូច្នេះយកល្អសូមកុំតបត រក្សាភាពស្ងៀមស្ងាត់ ហើយកុំចរចច្រើន។ គួរចំណាយពេលវេលាបំពេញការងាររបស់អ្នក គឺគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះ។  ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹងពីហេតុការណ៍ និងគ្រប់គ្រងបានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យល្អប្រសើរ។ លោកអ្នកមានអតិថិជន និងមនុស្សជួយជ្រោមជ្រែងគាំទ្រច្រើន ​ដូច្នេះវានឹងមិនមានផលលំបាកណាមួយដល់កិច្ចការងាររបស់អ្នកឡើយ។ ប៉ុន្តែសូមកុំភ្លេចការផ្សព្វផ្សាយពាណិជ្ជកម្ម ការដាក់តាំងបង្ហាញ ឬការតុបតែងខ្លួនប្រាណឲ្យបានស្រស់ស្អាតជានិច្ច។ ក្នុងនោះគំនិតច្នៃប្រឌិតរបស់លោកអ្នក មានឥទ្ធិពលណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតយោបល់  និងស្នាដៃរបស់ខ្លួន។ ដោយឡែក លោក អ្នកអាចមានការឈ្លោះប្រកែកតិចតួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានដោយសន្តិវិធី។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់។ ថ្ងៃនេះមានអំណោយផលជាពិសេសជាមួយការងារដែលទាក់ទងនឹងឯកសារ ឬបញ្ជីស្នាមនានា។ លោកអ្នកអាចចុះហត្ថលេខាលើគម្រោងផែនការ ការបណ្តាក់ទុន ឬកិច្ចព្រមព្រងបានល្អ។ ប៉ុន្តែប្រហែលជាលោកអ្នកត្រូវប្រឈមនឹងការចាកចេញសម្រាប់កិច្ចការងារផ្លូវឆ្ងាយ។ ប្រការនេះ សូមលោកអ្នកត្រៀមខ្លួនឲ្យបានត្រឹមត្រូវល្អ ធ្វើយ៉ាងណាកុំឲ្យខ្វះខាតពត៌មាន។ ចំពោះជម្លោះខ្លះៗគឹអាចនឹងកើតឡើងបាន ដូច្នេះមិនបាច់ត្រូវតបតអ្វីនោះទេ សូមបណ្តោយវាឲ្យរសាយទៅបាត់តាមពេលាខ្លះទើបមិនធ្វើឲ្យអ្នកមានការលំបាក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍។ ក្នុងនោះសូមការពារឯកជនភាពរបស់ខ្លួនអ្នកឲ្យបាន ព្រោះមានមនុស្សកំពុងចង់ជ្រៀតជ្រែកកិច្ចការងារ ព្រមទាំងពត៌មានផ្ទាល់ខ្លួនរបស់អ្នកផង។ ចំពោះជម្លោះតិចតួចប្រហែលជាពិបាកបញ្ជៀសបានខ្លាំងណាស់ ដូច្នេះសូមលោកអ្នកមានហេតុផលជានិច្ច។ ហើយបើអាចជៀសបាន​ កុំតបតក្នុងពេលនេះ ប្រយ័ត្នបង់ខាតប្រយោជន៍។

ចំណាំ

ឆ្នាំទាំង៤ ខាល ថោះ ម្សាញ់ ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការសម្រេចរាល់បំណងប្រាថ្នាក្នុងការងារ ហើយមនុស្សដែលនៅក្បែរនឹងស្រលាញ់រាប់អាន ជួយទំនុកបម្រុងអ្នកណាស់។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner