គណៈកម្មការប្រឆាំងកូវីដ១៩អំពាវនាវអ្នកប្រឈមហានិភ័យឆ្លងប្រញាប់ចាក់វ៉ាក់សាំង (Video Inside)

ការឃើញនូវតួលេខស្លាប់កន្លងមកលើពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង បានជម្រុញឲ្យក្រសួងសុខាភិបាល អំពាវនាវអ្នកមិនទាន់បានចាក់ ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងជាបន្ទាន់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង សុខាភិបាលថ្ងៃទី១៩តុលានេះ បានធ្វើឡើងក្រោយសេចក្តីរាយការណ៍ជុំវិញតួលេខអ្នកស្លាប់កន្លងមកនេះ ដែល ភាគច្រើនគឺជាមនុស្សដែលមិនបានចាក់វ៉ាក់សាំង ក្នុងនោះរួមមានមនុស្សដែលមានជម្ងឺប្រចាំកាយ, និងមនុស្ស មានវ័យចំណាស់។

សេចក្តីជូនព័ត៌មានដដែល បានអំពាវនាវថា ដើម្បីកាត់ បន្ថយ សភាពធ្ងន់ធ្ងរនៃជម្ងឺកូវីដ១៩, សូមឲ្យពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំង ទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីកន្លែងចាក់វ៉ាក់សាំង ជាពិសេសពល រដ្ឋដែលជាក្រុមគោលដៅ និងជាក្រុមប្រឈមនឹងហានិភ័យនៃភាពធ្ងន់ធ្ងរជម្ងឺកូវីដ១៩។

យោងតាមសេចក្តីជួន ព័ត៌មានដដែល មនុស្សដែលជាក្រុមប្រឈមទាំងនោះ រួមមានប្រជាពលរដ្ឋវ័យចំណាស់, ស្ត្រីមានផ្ទៃពោះ, ស្រី្ត បំបៅកូនដោយទឹកដោះ, អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩  មានរយៈ ពេលពី៤ខែឡើង ឬ អ្នកដែលបានជាសះស្បើយពីជម្ងឺផ្សេងៗទៀត, អ្នកដែលមានជម្ងឺប្រចាំកាយប៉ុន្តែមានស្ថានភាពនឹងនរអាចគ្រប់គ្រងបាន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner