សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមបន្តការពិគ្រោះក្នុងរង្វង់ក្រុមជំនាញច្បាប់ (Video Inside)

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះឥស្សរជនកាន់តំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កំពុងស្ថិតក្នុងការពិភាក្សាក្នុងរង្វង់ក្រុម ជំនាញច្បាប់នៅឡើយទេ។

សេចក្តីរាយការណ៍ពីរដ្ឋសភាបានឲ្យដឹង ថា នៅថ្ងៃទី១៩តុលានេះ កិច្ចពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ ដឹកនាំដោយកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្តីដែលតំណាងពីភាគីរដ្ឋាភិបាល។ ដោយឡែក ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លោក ឈាងវុន និងប្រធានគណៈកម្មការទី៧រដ្ឋ សភាលោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមផងដែរ។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរ តែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលទាំង៤ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង ក្នុងប្រជុំពេញអង្គ នាព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។ ព្រះមហាក្សត្រខ្មែរ ព្រះអង្គ បានមានព្រះរាជបន្ទូលយល់ស្របជុំវិញសំណើរបស់ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលបានស្នើការធ្វើវិសោធនកម្មច្បាប់ក្នុងរដ្ឋធម្មនុញ្ញនេះថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner