បុរសម្នាក់ ត្រូវក្រុមចោរដេញធាក់ វាយ ប្លន់យកម៉ូតូស្គុបពី បានសម្រេច នៅផ្លូវថៃហ្គា ខណ្ឌច្បារច្បារអំពៅ

ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់វាយប្លន់យកម៉ូតូស្គុបពី២០២១ ពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លូនបាត់ស្រមោល ដោយបណ្ដាលឲ្យជនរងគ្រោះរងរបួសសន្លប់មួយសន្ទុះទើបដឹងខ្លួនឡើងវិញ កាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គា ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហែម ជាង ភេទប្រុស អាយុ២៥ឆ្នាំមុខរបលក់បន្លែ ស្នាក់ស្រុកពញ្ញាឮ ខេត្តកណ្ដាលតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្គុបពី២០២១ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1F -1641 ធ្វើដំណើរចេញពីម្តុំស្ទឹងមានជ័យ គោលបំណងទៅលេងផ្ទះមិត្តភក្ត្រ័នៅផ្លូវថៃហ្គា ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើក៏លេចជនសង្ស័យជិះម៉ូតូ៣គ្រឿងម៉ូតូនិចពីរគ្រឿងឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពស្ទាក់ពីមុខនិងអ្នកបិទគូទមកធាក់ឲ្យដួល និងវាយចំស្មាបណ្ដាលឲ្យគាត់សន្លប់មួយសន្ទុះទេីបជនសង្ស័យទាំងនោះបានលើម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុបានដឹកជនរងគ្រោះទាំងប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋាលព្រែកឯង ក្រោយពីដាក់ពាក្យបណ្ដឹងរួចជនរងគ្រោះចេញទៅផ្ទះវិញទាំងក្ដីអសង្ឃឹម៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner