រថយន្ត Prius បើកបុកខឿនផ្លូវ នៅស្ទុបឬស្សីផ្អែម រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Priusមួយគ្រឿងបានជ្រុលទៅបុកខឿនផ្លូវបណ្ដាយឲ្យប្រះបែកបន្តិចបន្តួច ឯរថយន្ដបង្ករងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកេីតហេតុ កាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចស្តុបឬស្សីផ្អែម ខាងជើងវត្តឬស្សីស្រាញ់ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ ៣០ ម៉ែត្រកែងនឹងផ្លូវ ៥០ម៉ែត្រក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក Toyota Priusមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AZ-2587ធ្វើដំណើរតាមដងផ្លូវ៣០ម៉ែត្រទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួនកែងនឹងផ្លូវ៥០ម៉ែត្រ ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យខឿនផ្លូវប្រេះបែកបន្តិចបន្តួច ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រហែល១០ម៉ែត្របែកកង់ខាងមុខខាងឆ្វេង និងបែកម៉ាស៊ីនហូរប្រេងពេញផ្លូវទៅមុខលែងរួច។

ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនៅកន្លែងកើតហេតុ តែទោះជាយ៉ាងណាម្ចាស់រថយន្តបង្កបានហៅមិត្តភ័ក្កិខ្លួនយករថយន្តមួយគ្រឿងទៀតមកអូសចេញពីកន្លែងកើតហេតុយកទៅជួសជុលដោយខ្លួនឯង៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner