WHO មានផែនការផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តដែលមានតម្លៃទាបសម្រាប់ប្រទេសក្រីក្រ

ប្រ៊ុចសែល៖ កម្មវិធីដែលដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ដើម្បីធានាឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការធ្វើតេស្ត និងការព្យាបាលដោយយុត្តិធម៌ គឺមានគោលបំណងធានាបាននូវថ្នាំគ្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល និងមធ្យម​ក្នុង​១​សិតតម្លៃត្រឹមតែ១០ដុល្លារ។

ក្រុមហ៊ុន Merck & Co បានកំពុងដំណើរការផលិតថ្នាំគ្រាប់ Molnupiravir ដែលទំនងក្លាយជាថ្នាំគ្រាប់មួយប្រភេទ និងថ្នាំផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតមធ្យម។ ឯកសារដែលបង្ហាញពីគោលបំណងនៃឧបករណ៍បង្កើនល្បឿនធ្វើតេស្តកូវីដ១៩ (ACT-A) រហូតដល់ខែកញ្ញា ឆ្នាំក្រោយ បានបញ្ជាក់ថា កម្មវិធីចង់នាំមកនូវការធ្វើតេស្តកូវីដ១៩ប្រមាណ១ប៊ីលានទៅប្រទេសក្រីក្រ​ និងទិញថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺ១២០លាននាក់នៅទូទាំងពិភពលោក ដែលអាចដល់២០០លាននាក់ត្រូវបានគេប៉ាន់ស្មានក្នុងរយៈពេល១២ខែខាងមុខ។

ផែនការទាំងនេះបង្ហាញពីរបៀបដែលអង្គការសុខភាពពិភពលោក WHO ចង់ផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តដែលមានតម្លៃទាប បន្ទាប់ពីបរាជ័យរឿងវ៉ាក់សាំងជាមួយប្រទេសអ្នកមាន ដែលមានចំណែកផ្គត់ផ្គង់យ៉ាងច្រើន ហើយទុកឲ្យប្រទេសក្រីក្រខ្វះខាត៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner