រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិកធ្វើតេស្តិ៍រកឃើញវិជ្ជមានជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិអាមេរិកលោក អាឡិ​ចាន់​ដ្រូ មេយ៉ូ​កាស បាន​ធ្វើតេស្តិ៍​រកឃើញវិជ្ជមានជំងឺ​កូវី​ដ​១៩ នៅ​ថ្ងៃ​អង្គារសប្តាហ៍នេះ ​ហើយ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​​នៅគេហដ្ឋាន។​

ការ​ធ្វើតេស្តិ៍​វិជ្ជមាន​នេះ​តម្រូវ​ឱ្យ​លោក​លុបចោល​ការ​ធ្វើ​ដំណើរ​ដែល​បានគ្រោង​ទុក​នៅ​សប្តាហ៍​នេះ​ទៅ​កាន់​ប្រទេស​កូឡុំប៊ី​ ជាទី​ដែលលោក​នឹងចូលរួ​ម​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​​ អាន់តូ​នី ប្លីង​ខិន​ សម្រាប់​ការពិភាក្សា​មួយផ្នែកដែ​ល​ផ្តោត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​នូវ​អ្វី​ដែល​ក្រុមមន្ត្រី​កំពុង​ហៅ​ថា ​លំហូរ​នៃ​ជន​ចំណាកស្រុក​មិន​ធ្លាប់​មាន​ពីមុនមក​ ជា​ពិសេស​​មកពី​​វ៉េណេស៊ុយ​អេ​ឡា​និង​ហៃ​ទី​។ ក្រសួង​សន្តិសុខ​មាតុភូមិ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោករដ្ឋមន្រ្តី​ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បើទោះបីជាលោកបានចាក់វ៉ាក់សាំងពេញលេញ បន្ទាប់ពីការធ្វើតេស្តដែលជាផ្នែកមួយនៃពិធីការ មុនពេលធ្វើដំណើរ។

លោក មេយ៉ូ​កាស នឹង​ធ្វើការ​ពី​ផ្ទះ​ក្រោម​ពិធី​ការដែល​បាន​ណែនាំ​ដោយ​មជ្ឈមណ្ឌល​បង្ការ ​និងគ្រប់គ្រង​ជំងឺ​អាមេរិក (CDC) ខណៈការតាមដាន​ទំនាក់ទំនង​កំពុង​ត្រូវបាន​ធ្វើឡើង ​ដើម្បី​ពិនិត្យមើល​ការប៉ះពាល់​ដែល​អាច​កើតមាន​ក្នុងចំណោម​អ្នក​ផ្សេង​ទៀត​៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner