Chelsea ចង់បាន Eden Hazard ត្រឡប់មកវិញ ខណៈ Real Madrid ចង់ខ្សែការពារស្តាំ ម្នាក់ជាថ្នូរសម្រាប់ការដោះដូរ
ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានពិភាក្សាអំពីការវិលត្រឡប់ដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Eden Hazard ប៉ុន្តែ Real Madrid ចង់បាន Reece James ជាថ្នូរនឹងកីឡាករបែលហ្ស៊ិក។
ម្ចាស់ក្លឹបតោខៀវលោក Roman Abramovich ជឿជាក់ថា Hazard វ័យ ៣០ ឆ្នាំនឹងក្លាយជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោកម្តងទៀត ប្រសិនបើគាត់ត្រលប់មក West London វិញនេះបើយោងតាម El Nacional ។ ខណៈដែល កីឡាករសញ្ជាតិបែលហ្ស៊ិក ក៏ពេញចិត្តចំពោះការផ្លាស់ប្តូរនេះ។
ហើយការពិភាក្សាជាមួយប្រធានក្លឹប Real លោក Florentino Perez ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមរួចហើយ។
ប៉ុន្តែចំណុចដែលសំខាន់គឺថ្លៃឈ្នួលដែល Real បានចំណាយ ១៣៥ លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះនៅខែមិថុនាឆ្នាំ ២០១៩ ។
សូមបញ្ជាក់ថា បន្ទាប់ពីមានបញ្ហារបួសការធ្លាក់ចុះយ៉ាងខ្លាំង និងទម្រង់លេងរបស់ Hazard ក្រុមតោខៀវ Chelsea មានបំណងក្នុងការចំណាយមិនលើសពី ៣៥ លានផោន៕
ប្រភព ៖ The Sun