នាយករដ្ឋមន្ត្រី​វៀតណាម​សន្យាមុខសភា​ថា​ ​សេដ្ឋកិច្ច​នឹង​ងើប​វិញ​ ​ពី​វិបត្តិ​កូ​វី​ដ​

ការនាំចេញ​របស់​វៀតណាម​ទំនងជា​នឹង​កើន​ឡើង​ ​១​០​.​៧​ភាគរយ​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ដោយ​អតិផរណា​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​រំពឹង​ថា​ ទាប​ជាង​ ​៤​% ​។ នាយករដ្ឋមន្ត្រី​វៀតណាម​ ​P​ham​ ​M​in​h​ ​Chin​h​ ​បាន​និយាយ​បែប​នេះ​ ​នា​ថ្ងៃ​ទី​២​០​ ​តុលា​ ​២​០​២​១​ ​ដោយ​សន្យា​ថា​ ​នៅចំពោះមុខ​សភា​ថា​ ​សេដ្ឋកិច្ច​ជាតិ​នឹង​ងើបឡើង​វិញ​។​

​លោក​ប្រាប់​សភា​ថា​ ​វៀតណាម​ដែល​ធ្លាប់​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​រីក​ចម្រើន​យ៉ាង​លឿន​ផ្នែក​សេដ្ឋកិច្ច​ ​ប្រចាំ​តំបន់​អាស៊ី​នោះ​ ​ត្រូវ​បាន​វាយប្រហារ​ធ្ងន់ធ្ងរ​ពី​ជំងឺរាតត្បាត​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ ​និង​បុគ្គលិក​ ​កម្មករ​ ​ក្នុង​វិ​ស័យ​ឧស្សាហកម្ម​ដ៏​មាន​សារៈសំខាន់​។​

​ប៉ុន្តែ​លោក​ ​P​ham​ ​M​in​h​ ​Chin​h​ ​បាន​ថ្លែង​រំពឹង​ថា​ ​G​D​P​ ​នឹង​កើន​ពី​៦​.​៩​ភាគរយ​ទៅ​ ​៦​.​៥​ភាគរយ​ ​នៅ​ឆ្នាំ​បន្ទាប់​ ​ដោយ​រដ្ឋាភិបាល​គ្រោង​នឹង​បន្ទាប​ ​អតិផរណា​ ​នៅ​ត្រឹម​៤​ភាគរយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner