​​ទឹកជំនន់​​ ​បាក់​ដី​ ​ស្លាប់​មនុស្ស​១​១​៦​នាក់​ នៅ​ឥណ្ឌា​និង​នេ​ប៉ា​ល់

ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ទឹកជំនន់​ ​និង​ការ​បាក់​ដី​នៅ​ប្រទេស​ឥណ្ឌា​ ​និង​នេ​ប៉ា​ល់ ​បាន​កើន​ដល់​ ​១​១​៦​នាក់​ហើយ​ ​គិត​ត្រឹម​ថ្ងៃពុធ​ ​២​០​ ​តុលា​ ​ក្នុង​នោះ​ ​មាន​ខ្លះ​ត្រួ​វ​បាន​ទឹកគួច​យកទៅ​ ​ឬ​ ​ត្រូវ​បាន​វាយប្រហារ​ដោយ​ភក់​ជ្រាំ​និង​ដុំ​ថ្ម​ ​បណ្តាលឲ្យ​ស្លាប់​។​

​ក្នុងចំណោម​អ្នក​ស្លាប់​នេះ​ នេ​ប៉ា​ល់​មាន​ស្លាប់​ ​៣​១​នាក់​ហើយ​ ​ក្នុង​ពេល​ភ្លៀង​បី​ ​បួន​ថ្ងៃ​មកនេះ​ ​ទូទាំង​ប្រទេស​។​ ​ភ្លៀង​ត្រូវ​បាន​ដឹង​ថា​ ​នឹង​បន្ត​ធ្លាក់​ខ្លាំងក្លា​ទៀត​ ​សម្រាប់​ប្រទេស​ក្បែរ​ខាង​ទាំងពីរ​។​

​ក្រៅពី​ការ​ស្លាប់​ ​ជាង​១​០​០​នាក់​នេះ​ ​ក៏មាន​មនុស្ស​រាប់​សិប​នាក់​ទៀត​បាត់ខ្លួន​ដែរ​ ​សម្រាប់​ប្រទេស​ទាំងពីរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner