ជប៉ុន​៖​ ​ផ្ទុះ​ភ្នំភ្លើង​ ​As​o ​អាជ្ញាធរ​ព្រមាន​ពលរដ្ឋ​នៅ​ឲ្យ​ឆ្ងាយ​

ភ្នំភ្លើង​មួយ​នៅ​ជប៉ុន​បាន​ព្រួស​ផេះ​ទៅ​លើមេឃ​គួរឲ្យ​បារម្ភ​ ​នា​ថ្ងៃពុធ​ទី​២​០​ ​តុលា​នេះ​ ​ខណៈ​មន្ត្រី​ជំនាញ​បាន​ព្រមាន​ដល់​ប្រជាជន​ប្រយ័ត្នប្រយែង​ពី​ការ​គំរាមកំហែង​នៃ​លំ​ហូរ​ភ្នំភ្លើង​និង​ដុំ​ថ្ម​ធ្លាក់​ ​ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​ភ្លាម​ៗ​អំពី​ចំនួន​មនុស្ស​ស្លាប់​ឬ​ការខូចខាត​នោះ​ទេ​។​

​ភ្នំភ្លើង​ឈ្មោះថា​ ​As​o ​ដែល​ជាគោល​ដៅ​ទេសចរណ៍​មួយ​ ​នៅ​កោះ​ K​y​us​h​u ​នោះ​បាន​ព្រួស​ផេះ​ទៅលើ​ក​ម្ពស់ ​ប្រមាណ​៣​.​៥​គីឡូម៉ែត្រ​ ​ហើយក៏​ផ្ទុះ​នៅ​ម៉ោង​ប្រមាណ​ ​១​១​.​៤​៣​នាទី​ព្រឹក​ ​នេះ​បើ​តាម​មន្ត្រី​ជំនាញ​របស់​ជប៉ុន​។​

​ភ្នំ​ ​As​o ​នេះ​ធ្លាប់​បាន​ផ្ទុះ​ដែរ​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​ខណៈ​ដែល​គ្រោះ​មហន្តរាយ​ដោយសារ​ភ្នំភ្លើង​ដ៏​អាក្រក់​នៅ​ជប៉ុន​ ​ក្នុង​ពេល​ជិត​៩​០​ឆ្នាំ​ ​នោះ​ ​គឺ​ផ្ទុះ​ភ្នំ​ឡើង​ On​take​ ​សម្លាប់​មនុស្ស​៦​៣​នាក់ ​កាលពី​ឆ្នាំ​២​០​១​៤​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner