ជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋានពលរដ្ឋក្បែរ អូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត

   ជំនន់ទឹកភ្លៀ ងនិងទឹកជំនន់ឆ្លងដែនមកពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋានពលរដ្ឋក្បែរអូរព្រំដែន     បណ្ដើៗហើយ ក្នុងសង្កាត់ប៉ោយប៉ែត ជាលើកទី២ នាថ្ងៃទី២០ តុលា ២០២១។

     ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នឹងបានផ្ដល់ថ្នាំដង្កូវ ជន្លៀសបងប្អូនប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាការឆ្លើយតបដល់គ្រោះមហន្តរាយគ្រោះជំនន់ទឹកភ្លៀងនេះ។

    ឯកឧត្ដម អ៊ុ រាត្រី មានប្រសាសន៍ថា៖ មន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែត រួមជាមួយកងកម្លាំងទាំង៣ ចុះអត្តរាគន៍ និងសម្របសម្រួលដោះស្រាយទីជម្រកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ១០គ្រួសារ ក្នុងភូមិផ្សារ       កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយសារបងប្អូនរស់នៅតំបន់ទំនាបទឹកឡើងមកជន់លិចក្រោមផ្ទះបណ្ដើៗ។

   ឯកឧត្ដមអភិបាលខេត្តសំណូមពរ៖ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ជាប្រចាំ ផ្តល់ព័ត៌មានដើម្បីជួយ អត្តរាគមន៍សម្របសម្រួល ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ៕ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner