សម្ដេចតេជោទទួលជួបមន្ត្រីបេសកជនសហព័ន្ធសន្តិភាពសកលលោក (Video Inside)

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកលលោក យុន យ៉ុងហូ ជុំវិញការរៀបចំកិច្ចប្រជុំកំពូលមួយក្នុងប្រទេសកូរ៉េខាងត្បូងដោយសម្តេចនឹងត្រូវធ្វើជាសហប្រធាន ។ លោក យុនយ៉ុងហូ គឺជាមន្ត្រីបេសកជនពិសេសរបស់ជំទាវបណ្ឌិត ហាក ចាហាន់ មូន ដែលជាសហស្ថាបនិក សហព័ន្ធសន្តិភាពសកល Universal Peace Federation។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានគាំទ្រការផ្តួចផ្តើម គំនិតនៃកិច្ចប្រជុំកំពូលសហព័ន្ធសន្តិភាព សកលនេះ ដែលត្រៀមនឹងប្រារព្ធធ្វើនៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ ក្នុងសាធារណរដ្ឋ កូរ៉េ និងសម្តេចតេជោនៅបាន យល់ព្រមធ្វើជាសហប្រធានកិត្តិយសក្នុងកិច្ចប្រជុំកំពូលដដែលនោះ និងថែមទាំងយល់ព្រមធ្វើ ជាបេក្ខជននៃ ពានរង្វាន់សន្តិភាព Sunhak របស់សហព័ន្ធសន្តិភាពសកលផងដែរសម្រាប់ឆ្នាំ២០២១នេះ។ ពានរង្វាន់សន្តិភាព Sunhak គឺជាពានរង្វាន់ទទួលស្គាល់ឥស្សរជនណាដែលបានធ្វើពលិកម្មដើម្បីកត្តាសន្តិភាព។ កាលពីឆ្នាំ ២០២០ ពានរង្វាន់សន្តិភាព Sunhak ត្រូវបានគេប្រគល់ជួនប្រធានាធិបតីនៃប្រទេសសេណាហ្គាល់ លោក Macky Sall។

អគ្គនាយកសហព័ន្ធសន្តិភាពសកលលោក យុន យ៉ុងហូ ក្នុងឳកាសជួបសម្តែងការគួរសមថ្ងៃទី២០តុលានេះ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច តេជោ ហ៊ុន សែន ដែលបានសម្រេចចូលរួមធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំកំពូលក្រោមប្រធានបទសន្តិភាព នៅឧបទ្វីបកូរ៉េ។ លោកយុង យ៉ុងហួ បានជម្រាបជូនសម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំនៃកិច្ចប្រជុំកំពូលនេះ និងបានបញ្ជាក់ថា សម្ដេចតេជោមានបេះដូងសន្តិភាពក្នុងចក្ខុ របស់ប្រជាជនកម្ពុជានិងពិភពលោក និងសម្ដេចតេជោ គឺជាអ្នកដឹកនាំសន្តិភាពសកល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner