Tyson Fury អាចមាន “អាជីពដ៏អស្ចារ្យនៅក្នុងខ្សែភាពយន្តប្រសិនបើចូលនិវត្តន៍ ពីប្រដាល់

តារាភាពយន្ត Rocky Sylvester Stallone បានផ្តល់ឱកាសអោយម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកអង់គ្លេស ដើរតួក្នុងខ្សែភាពយន្ត Expendables ។
Rocky បាននិយាយថា Tyson Fury អាចមាន “អាជីពដ៏អស្ចារ្យនៅក្នុងខ្សែភាពយន្ត” ប្រសិនបើ គេចូលនិវត្តន៍ នោះរូបគេអាចមានអាជីពនៅហូលីវូដដែលកំពុងរង់ចាំ ។


តារាសម្តែង Rocky បានផ្តល់ឱ្យម្ចាស់ជើងឯកទម្ងន់ធ្ងន់ WBC ដើរតួក្នុងខ្សែភាពយន្ត Expendables បន្ទាប់របស់គាត់។ បុរសវ័យ 75 ឆ្នាំបានផ្ញើសារវីដេអូទៅកាន់ Brit Fury អាយុ 33 ឆ្នាំ ដោយអបអរសាទរ ចំពោះជ័យជម្នះថ្មីៗនេះរបស់គេលើ Deontay Wilder ។ ដោយនិយាយថា ខ្ញុំគិតថាអ្នកមានអាជីពដ៏អស្ចារ្យនៅក្នុងខ្សែភាពយន្ត។ ដូច្នេះ តើ Expendables បន្ទាប់? រួចរាល់ហើយ!’ The Expendables 4 នឹងត្រូវចេញនៅឆ្នាំក្រោយ ប៉ុន្តែ Fury អាចរំពឹងថានឹងមានការហៅសម្រាប់ភាពយន្តទី៥ ៕


ប្រភព ៖ Daily Mail

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner