នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យប្រុស ស្រី ០៣នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួនធំទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី

បន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ប្រុស ស្រីចំនួន ០៣នាក់ ត្រូវបាន នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២១ ដើម្បីចាត់វិធានការតាមនិតិវិធី ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីអនុវត្តនូវគោលនយោបាយ ឃុំ សង្កាត់ មាន សុវត្ថិភាព និង បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី ឯកឧត្តម កើត សុណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ ចំនួន ០៣នាក់ ស្រី ០១នាក់ និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។

លោកស្នងការរង បានរៀបរាប់ដោយបញ្ជាក់ថា នៅវេលាម៉ោង០៦ និង ៣០នាទីល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន នៅចំណុចរោងស្នាក់នៅប្រក់កៅស៊ូតង់ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ភ្លាមៗលោកបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការទៅកន្លែងនោះ និងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងម្សៅក្រាមសថ្លា ចំនួន ១២ថង់ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៥ឆ្នាំ យកមកសួរនាំនៅការិយាល័យ ជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះ បានទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែតតម្លៃ ៤៥០ដុល្លាអាមេរិក ។

លោកវរសេនីយ៍ឯក ស៊ិន ធិនដេត បន្តថា ដោយមានកិច្ចសហការ ពីឈ្មោះ ចាន់ ស្រីរ័ត្ន បានព្យាយាមអូសទាញមុខសញ្ញាជួញដូរគ្រឿងញៀន ០១នាក់ទៀត ។ នៅវេលាម៉ោង ០៣ រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ ក្នុងបរិវេណកាស៊ីណូផ្កា៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចបន្តទៅឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនចំនួន ០៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងឃាត់ខ្លួនឈ្មោះ យី ផល្លី ហៅ ម៉ៅ ភេទប្រុសអាយុ ៥១ឆ្នាំ ជាម្ចាស់ បន្ទប់ជួល ជាអ្នកដឹកជញ្ជូននិងប្រើប្រាស់គ្រឿងញៀន ។

លោកស្នងការរង បានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រីរ័ត្នបានសារភាពថា ខ្លួនធ្លាប់ជួញដូរគ្រឿងញៀននេះជាច្រើនលើកមកហើយ ចំណែក ឈ្មោះ យ៉ុម ចាន់នី សារ ភាពថា ខ្លួនគេជួញដូរថ្នាំញៀននេះរយៈពេល ០២ឆ្នាំមកហើយដែរ និងឈ្មោះ យី ផល្លី ក៏បានសារភាពថា ធ្លាប់ដឹកជញ្ជូនថ្នាំញៀនឲ្យអ្នកដែលបានទិញពីឈ្មោះ ចាន់នី ៕ ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner